ពលរដ្ឋដែលជួបគ្រោះទឹកជំនន់នៅ ស្រុកចិត្របុរី ខេត្តក្រចេះ អំពាវនាវដល់ អាជ្ញាធរនិងអង្គការនានាឲ្យជួយផ្ដល់ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ពួកគាត់។
ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅ ភូមិល្វាទង ឃុំបុសលាវ ស្រុកចិត្របូរី ខេត្ត ក្រចេះរងគ្រោះដោយសាទឹកជំនន់បានបំផ្លាញ ទ្រព្យសម្បត្តិនិង ស្រែចំការរបស់ គាត់ ។
ពលរដ្ឋម្នាក់ដែលដែលរស់នៅភូមិខាងលើ អ្នស្រី នេត នីម បានឲ្យដឹងនៅថ្ងៃទី ២៩ កក្កដានេះថា គាត់មានការព្រួយបារមណ៍ជាខ្លាំងព្រោះទឹកជំនន់បានលិច ស្រូវ ពោត និងដំណាំផ្សេងៗរបស់គាត់ មានរយៈពេលយូ អាចធ្វើដំណាំទាំងនោះឲ្យខូចខាត ទាំងស្រុង។
ដូចគ្នានេះដែរ អ្នកស្រី យន់ ប៉ាក បានរៀបរាប់ថាស្រែចំការរបស់គាត់ និងទ្រព្យសម្បត្តិមួយចំនួនត្រូវបានខូចខាតដោយសាទឹកជំនន់ អ្នកស្រីសំណូមពរទៅអាជ្ញាធរ និង អង្គការនានា ជាពិសេសកាកបាតក្រហមកម្ពុជា ឲ្យជួយផ្តល់ជាស្បៀងអាហារ និង សម្ភារៈប្រើប្រាស់ដែលចាំបាច់សម្រាប់ពួកគាត់ ដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ៕
រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន