សុវត្តិភាពស្ត្រីជាកម្មករសំណង់មានភាពប្រសើជាងមុនក្រោយពីបាន ទទួលវគ្គបណ្តុះបណ្តាលពីអង្គការ CARE ។
វិស័យសំណង់កំពុងតែមានសន្ទុះនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចនេះការងារជា ជាង ឬ កម្មករសំណង់ គឺជាជំរើសមួយក្រៅពីការងាររោងចក្រនិងការងារផ្សេងៗ។ ស្ត្រីខ្លះជ្រើសរើសការងារសំណង់ព្រោះវាមានសេរីភាពជាងការងាររោងចក្រ។
ស្ត្រីសម្បុរស្រអែមវ័យជាង ៤០ឆ្នាំម្នាក់ជាកម្មការិនីសំណង់ មកពី ស្រុកបុស្សធំ ខេត្តកណ្តាលអ្នកស្រី ណន សន បានរៀបរាប់ថាគាត់មកធ្វើការនៅភ្នំពេញអស់រយៈពេល ៥ឆ្នាំហើយ។ កន្លងមកអ្នកស្រីបានជួបបញ្ហាប្រឈមមួយចំនួនដូចជា មិនបានទទួលឧប្បករណ៍ការពារសុវត្តិភាពគ្រប់គ្រាន់ ធ្វើការដូចគ្នានឹងបុរសដែរតែប្រាក់ឈ្នួល បានទាបជាងបុរស់ជាដើម។ ប៉ុន្តែ ក្រោយពីបានទទួលការបណ្តុះបណ្ដាលពីអង្គការ CARE ធ្វើឲ្យគាត់បានយល់ពីសិទ្ធិការងារ ហ៊ានសុំពីថៅកែនូវ ឧប្បករណ៍ការពារសុវត្តិភាពដូចជា ស្រោមដៃ និងមួកសុវត្តិភាព ជាដើម។
កម្មការិនីម្នាក់ទៀតមកពីខេត្តកំពង់ធំ កញ្ញា សាន កូលាប ដែលទើបតែអាយុ ២០ ឆ្នាំ មានប្រសាសន៍ថា ពេលសំរាកពីរៀន នាងបានមកធ្វើការជាកម្មការិនីសំណង់ជាមួយនឹងឪពុកនាង។ នាងនិយាយ ថា ក្រោយពីបានទទួលការបណ្តុះបណ្តាលរបស់ អង្គការ CARE នាង ទទួលបាន ចំណេះដឹងច្រើន ដូចជា យល់ច្បាស់ពីសិទ្ធិការងារ ភាពស្មើគ្នារវាងស្ត្រីនិងបុរស សារៈសំខាន់នៃការចេះសន្សំសម្ចៃប្រាក់ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។ នាងបន្តថា « ពេលយើងយល់ច្បាស់ ពីសិទ្ធិសុវត្តិភាពក្នុងការងារ យើងអាចស្នើរសុំទៅមេដើម្បីទទួលបានសម្ភារៈសវត្តិភាពការពារគ្រោះថ្នាក់»។
អង្គការ CARE ជាអង្គកាមួយដែលចុះបណ្តុះបណ្ដាលដល់កម្មការនីសំណង់ស្តីអំពី ភាពស្មើគ្នានូវជេនដឺរ៍ក្នុងវិយសណង់ សិទ្ធិការងារ សុវត្តិភាពការងារ បញ្ហាគ្រឿងស្រវឹង របៀបទុកដាក់លុយកាក់ ជាដើម៕
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់