អាជ្ញាធរឃុំពន្លៃ ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនឹងសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចុះជួសជុលផ្លូវលំមួយខ្សែ ដែលកំពុងរងការខូចខាតពិបាកធ្វើដំណើរឆ្លងកាត់នៅពេលបច្ចុប្បន្ន។
ជំទប់ទី១ ឃុំពន្លៃ ស្រុកភ្នំស្រុក លោក ឆែម លឿត បានឲ្យដឹងថា ផ្លូវដែលកំពុងរងការខូចខាតខ្លាំងខាងលើនេះ មានប្រវែង ១២០ម៉ែត្រ ទទឹង ៤,៥0ម៉ែត្រ។ លោក ឆែម លឿត បន្តទៀតថា ផ្លូវលំនេះចាប់ផ្តើមជួសជុលឡើងវិញ កាលពីថ្ងៃទី ០៥ ខែសីហា ដោយក្រាលគ្រោះក្រហម ដើម្បីកាត់បន្ថយការផលពិបាកក្នុងការធ្វើដំណើររបសប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសាទរនឹងស្ម័គ្រចិត្តចូលរួមជាកម្លាំង ដើម្បីជួសជុលផ្លូវនេះឡើងវិញ ព្រោះផ្លូវលំមួយខ្សែនេះ គឺសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាជនទាំងអស់នៅក្នុងឃុំ៕
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម