ពលករខ្មែរដែលចំណាក់ស្រុកខុសច្បាប់ តាមរយៈមេខ្យល់ទៅបម្រើការងារនៅថៃ ហើយបាត់ដំណឹងអស់រយ:ពេលជាង ៤ឆ្នាំពេលនេះរកឃើញវិញហើយ។
អ្នកស្រី កែវ នី អាយុ 42ឆ្នាំ រស់នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវជាម្ដាយរបស់ ក្មេងប្រុស អ៊ន កួន អាយុ ១៩ឆ្នាំបាននិយាយកាលពីថ្ងៃទី ០៩ ខែកញ្ញាថា កូនរបស់គាត់បានចំណាកស្រុកទៅធ្វើការនៅថៃដោយខុសច្បាប់ បានមួយខែដំបូងកូនគាត់ផ្ញើយលុយមកចំនួន ៣០ម៉ឺនរៀល បន្ទាប់កមក៏បានបាត់ដំណឹងតែម្តង។ អ្នកស្រីបានបន្ថែមទៀតថា ក្រោយពេលដែលបាត់ដំណឹងកូនប្រុសជាច្រើនឆ្នាំ ធ្វើឲ្យគាត់មានការបារម្ភយ៉ាងខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) មកប្រាប់គាត់ថា ឃើញកូនរបស់ឈ្មោះ អ៊ន កួន នោះនៅមានជីវិតហើយកំពុងបម្រើការងារ ជាកម្មករសំណង់នៅឯប្រទេសថៃ។
អ្នកស្រី កែវ នី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងគាត់ក៏បានទាក់ទងទៅកូនរបស់ភ្លាម ហើយកូនប្រុសរបស់គាត់បានប្រាប់ថា គ្មានលុយចុះមកវិញនោះទេ នឹងបានផ្ញើលុយមកឲ្យគាត់ចំនួន ៣៥ម៉ឺនរៀលបន្ថែមទៀត។
គួរំលឹកផងដែរ ការចំណាកស្រុកទៅបម្រើការងារនៅក្រៅប្រទេស គឺជារឿងខុសច្បាប់ ហើយប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស មានអ្នកខ្លះត្រូវបាត់បង់ដល់ជីវិត អ្នកខ្លះទៀតក៏ត្រូវបាត់ដំណឹងជារៀងរហូតតែម្តងក៏មាន។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ អ្នកស្រី ង៉ាន សុខា