សមត្ថកិច្ចចាប់បានមេខ្លោងចែកគ្រឿងញៀន ២នាក់នៅខេត្តពោធិ៍សាត់

សមត្ថកិច្ចប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំបឹងខ្នារ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរតាប៉ោង ក្នុងខេត្តពោធិ៍សាត់ បានចុះឃាត់ខ្លួនជនសង្ស័យ​ ២នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

មេប៉ុស្តិ៍នគរបាល ឃុំអូរតាប៉ោង លោក សាន់ គឹម ជា  បានឲ្យដឹងថា ជ​នសង្ស័យទាំង ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺជាមុខសញ្ញាចាស់ ដែលជាប់ពាក់ព័ន្ធជាមួយមេខ្លោងចែកចាយនឹងប្រើប្រាស់គ្រឿងប្រចាំនៅស្រុកបាកាន។ លោកបន្ថែមទៀតថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យមានដូចជា ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ៥គ្រឿង នឹងគ្រឿងញៀនមួយចំនួនទៀត។

មេប៉ុស្តិ៍នគរបាលលោក សាន់ គឹមជា ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចនិងអាជ្ញាធរដែលនៅក្នុងមូលដ្ឋាន បើជាសង្ស័យថាមានករណីប្រើប្រាស់ឬជួញដូរគ្រឿងញៀន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន​ ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។