កសិករមួយចំនួននៅស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ បារម្ភខ្វះទឹកធ្វើស្រែ ដោយថា ស្រូវរបស់ពូកគាត់ កំពុងរងការខូចខាតស្ទើរតែទាំងស្រុង ព្រោះគ្មានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ខណៈខេត្តមួយចំនួនបានប្រអាសន្ន ដោយជំនន់ទឹកភ្លៀងកាលពីដើមខែតុលា។
កសិករម្នាក់រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ អ្នកស្រី ភឿន បាននិយាយកាលពីថ្ងៃទី ១៧ខែតុលាថា ស្រូវរបស់គាត់នៅឆ្នាំនេះ រងការខូចខាតស្ទើរទាំងតែស្រុង ដោយថា គ្មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។ អ្នកស្រី បានបញ្ជាក់ថា «ដំណាំស្រូវខូចខាតចឹង ធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ខ្ញុំ»។
អ្នកស្រី ភឿន ស្នើរទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យជួយរកដំណោះស្រាយ ដើម្បីសង្គ្រោះដល់ស្រូវរបស់ពួកគាត់ ដោយអះអាង គ្មានអ្វីទីពាំងក្រៅពីមុខរបរធ្វើស្រែនោះទេ។
កសិករម្នាក់ទៀត ដែលរស់នៅភូមិជាមួយគ្នា បានឲ្យដឹងថា ស្រូវនៅឆ្នាំនេះ រងការខូចខាតស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងភូមិនឹងក្រៅភូមិ។
គាត់បានបញ្ជាក់ថា «ឥឡូវខ្ញុំឲ្យកូនចៅទៅរកស៊ីនៅប្រទេសថៃ គ្រាន់បានកំរៃដោះបន្ទុកក្នុងគ្រួសារ»។
អ្នកស្រីបានបន្ថែមទៀតថា ការចំណាយទៅលើការធ្វើស្រែអស់លុយច្រើន ប៉ុន្តែ បានចំណេញតិចតួចប៉ុណ្ណោះ ពេលខ្លះត្រូវខាតដើមទៀតផង។
គួរំលឹកផងដែរ កាលពីថ្ងៃទី ០៣ខែតុលា ប្រធានមន្ទីធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋរស់ នៅក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដែលនៅជាប់ព្រំដែនថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងនៅតែបន្តកើតឡើង។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ព្រំ ចាន់ដេង