អាជ្ញាធរស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ អំពាវនាវទៅពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជី គ ជ ព ឲ្យមកចុះឈ្មោះបោះឆ្នោតគ្រប់គ្នា បន្ទាប់ពីរបាយការណ៍បានបង្ហាញថា ទើបមានចំនួនពលរដ្ឋប្រមាណ ៤០ភាគរយប៉ុណ្ណោះ ដែលបានចុះឈ្មោះរួច ខណៈជិតផុតថ្ងៃកំណត់។
ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត ប្រចាំឃុំទីពោ លោក ហឿង ភាព បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី ២៤ខែតុលាថា ចាប់ពីថ្ងៃទី ១ខែកញ្ញារហូតមកដល់បច្ចុប្បន្ននេះ ទើបមានពលរដ្ឋប្រមាណជាង ៥០០នាក់ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះក្នុងបញ្ជីថ្មីរបស់ គ ជ ប។
លោកបានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋមួយចំនួន មិនបានមកចុះបោះឆ្នោតនៅពេលនេះ គឺដោយសារ ពួគាត់ធ្វើការចំណាក់ស្រុកទៅបម្រើការងារនៅក្រៅប្រទេស ហើយអ្នកខ្លះជាប់រវល់ធ្វើការតាមរោងចក្រ។
ដូច្នេះលោកសុំអំពាវនាវ ឲ្យក្រុមគ្រួសារដែលកូនចៅ រកស៊ីឆ្ងាយៗមេត្តាផ្តល់ តំណឹងឲ្យបានមកចុះឈ្មោះគ្រប់ៗគ្នា ព្រោះជិតអស់ឱកាសហើយ ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្តាយមានជ័យ លោក ជៀម វឿន