កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ មានខ្យល់កន្រ្ទាក់គួបផ្សំនឹងខ្យល់គួចបណ្ដាលឲ្យខូចខាតសាលារៀន ១ខ្នង មាន២បន្ទប់ ដំបូលប្រកដែក ជញ្ជំងឬស្សី ត្រូវប៉ើងខូចខាតទាំងស្រុង ដែលស្ថិតក្នុងភូមិសណ្ដាយ ជាឧបម្ពន្ធទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ សាលានេះមានសិស្សចំនួន ៧៦នាក់ ស្រី ៤៥នាក់ ហើយឥឡូវសិស្សទាំងអស់មិនអាចចូលរៀនបានទេដោយសារហេតុការណ៍នេះ។ ការខូចខាតនេះ អាជ្ញាធរភូមិបានរាយការណ៌ជូនអាជ្ញាធរឃុំរួចហើយ បន្ទាប់មកក៏មានវត្តមានរបស់ថ្នាក់ឃុំ នឹងអង្គការឆាលហ្វាន់ ចុះមកអង្កេតត្រួតពិនិត្យផងដែរ។
ក្រោយពីការចុះពិនិត្យរបស់អាជ្ញាធរ និងអង្គការរួចមក ប្រជាពលរដ្ឋនៅមិនទាន់បានទទួលដំណឹងអ្វីឡើយ។ សព្វថ្ងៃមាតាបិតារបស់សិស្សកំពុងព្រួយបារម្ភចំពោះកូនៗដែលប្រឈម នឹងកង្វះសាលារៀន ។
ប្រជាពលរដ្ឋក្នុងភូមិទាំងមូលស្នើដល់អាជ្ញាធរ នឹងអង្អការដែលពាក់ព័ន្ធ និងវិស័យអប់រំ ជួយធ្វើយ៉ាងណា ឲ្យកូនចៅរបស់ប្រជាពលរដ្ឋទទួលបានសាលារៀនមួយសមរម្យ សម្រាប់បន្តការសិក្សាទៅមុខទៀត ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តក្រចេះ អ្នកស្រី ណេត នឿន