ដោយសារការធ្វេសប្រហែស យុវជនម្នាក់បានទទួលគ្រោះថ្នាក់ដល់អាយុជីវិត នៅថ្ងៃទី ៦ខែមីនា ឆ្នាំ ២០១៨។
មានហេតុការណ៌មួយគួឱ្យសោកស្តាយដោយ
យុវជនម្នាក់រស់នៅភូមិ ជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅបង់សំណាញ់ បានត្រីក្រាញ់យកមកខាំលេងនឹងមាត់ ហើយត្រីនោះបានរុលចូលក្នុងបំពង់ក។ បន្ទាប់មកប្រជាពលរដ្ឋបានបញ្ជូនយុវជនទៅមណ្ឌលសុខភាពទីពោដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់មណ្ឌលសុខភាពយុវជននោះបានស្លាប់ទៅហើយ ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំលោក ជៀម វឿន