ចិន​ថ្កោល​ទោ​សអាមេរិក​ករណីបើក​នាវាចម្បាំងចូល​តំបន់មានជម្លោះ​

នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​បើកចូល​ក្នុងតំបន់​ដែន​ទឹក​កំពុងមានជម្លោះ​នៅក្នុង​សមុទ្រចិនខាងត្បូង (រូបភាព៖ AFP)

រដ្ឋ​អំណាច​ទីក្រុង​ប៉េកាំង​បានសម្តែង​ការ​ថ្កោល​ទោសយ៉ាងខ្លាំង​ ចំពោះ​សកម្មភាព​នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​បើកចូល​ក្នុងតំបន់​ដែន​ទឹក​កំពុងមានជម្លោះ​នៅក្នុង​សមុទ្រចិនខាងត្បូង។

រដ្ឋ​មន្ត្រី​ការបរទេសរបស់​ចិន​បាន​ចេញសេចក្តីថ្លែង​ការណ៍​មួយ​ប្រឆាំង​នឹងសកម្មភាព​នាវាចម្បាំង​របស់អាមេរិ​ចូលទៅ​ដល់​កម្រងកោះ​ប៉ារ៉ាសែល។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

ទោះយ៉ាងណា​ខាងសហរដ្ឋអាមេរិក​បានថ្លែងថា សកម្មភាពនេះ​គឺជាដំណើរ​មួយនៃការ​ទាមទារឲ្យមានសេរីភាព​នៃការធ្វើនាវាចរណ៍តែប៉ុណ្ណោះ ហើយ​ប្រឆាំង​ចំពោះ​ការអះអាង​របស់​ចិន​ដែលថា តំបន់នោះគឺជា​កន្លែងគ្រប់​គ្រងផ្តាច់មុខតែម្នាក់​ឯង។

នាវាពេជ្ឈឃាតទាំងពីររបស់​អាមេរិក​នេះចូលក្នុងតំបន់​មានជម្លោះដោយមិនមានការអនុញ្ញាតជាមុន​នោះទេ ហើយបាន​ទៅជួប​ជាមួយ​នាវា​យាម​ល្បាត​របស់​យោធាចិន​។​

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួរ បាន​ចុះផ្សាយ​ថា នាវាអាមេរិកទាំងពីរ​នេះ ត្រូវបាន​បណ្តេញចេញពី​ដែន​ទឹករបស់ខ្លួន​វិញ​ក្រោយពេល​ជួប​ប្រទះ​កងល្បាតរបស់​ចិន។

សកម្មភាព​របស់​នាវាចម្បាំង​អាមេរិក​នេះ បន្ទាប់​ពីទីក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវា ដែលមានលទ្ធភាព​ផ្ទុក​អាវុធនុយក្លេអ៊ែទៅ​ក្នុងតំបន់​កំពុង​មានជម្លោះ​នោះកាលពីសប្តាហ៍មុន។​

តំបន់មានជម្លោះនោះ កាន់​តែមានភាព​តាន​តឹង​ជាបន្តបន្ទាប់​ ក្រោយពេល​ដែល​រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​បាន​កសាង​មូលដ្ឋាន​ទ័ពនៅទីនោះ ក្រោម​ហេតុ​ផល​ថា ដើម្បី​រក្សា​សន្តិសុខ សម្រាប់​ផ្លូវ​នាវាចរណ៍របស់​ពិភព​លោក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ