ស្ត្រីម្នាក់នៅបន្ទាយមានជ័យចិញ្ចឹមជីវិតនិងឲ្យកូនរៀនដោយសារត្បាញក្រមា

ស្រ្តីវ័យ ៧០ ឆ្នាំ ឈ្មោះ ឆុំ ម៉ៅ រស់នៅភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលមុខរបរប្រចាំថ្ងៃ គឺត្បាញក្រមា ដើម្បីទ្រង់ទ្រង់ជីវភាព។ (រូបភាព៖ ផ្ដល់ឲ្យ)

ស្រីវ័យចំណាស់ម្នាក់នៅស្រុកមួយ ខេត្តបន្ទាយមានជ័យ អះអាងថា ទីផ្សារលក់ក្រមាខ្មែរ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់។

ស្រ្តីវ័យ ៧០ ឆ្នាំ ឈ្មោះ ឆុំ ម៉ៅ រស់នៅភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ អះអាងនៅថ្ងៃទី២៨ខែតុលានេះថា អ្នកស្រីប្រកបមុខ​របរត្បាញក្រមាលក់រាល់ថ្ងៃ​ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយថាចំណូលដែលបានមកពីការលក់នោះ ជួយឲ្យគ្រួសារគាត់មានជីវភាពធូធារ និងជួយកូនគាត់បានរៀនចប់ដល់ទៅបរិញ្ញាបត្រ៣ទៅ៤ នាក់ផង​ដែរ។

អ្នកស្រីយាយថា «នេះ ខ្ញុំលក់ដាច់ រាប់រយកំណាត់ [ក្រមា]។ ការត្បាញក្រមា បើប្រៀបធៀបពីមុនមកសព្វថ្ងៃ ពីមុនលក់យ៉ាកណាស់ តែសព្វថ្ងៃ ត្បាញបានលក់ដាច់ណាស់ឆ្នាំនេះ ។ ខ្ញុំដាក់ ១ កី រហូត ៧០កំណាត់»

ស្រ្តីវ័យចំណាស់រូបនោះបញ្ជាក់ថា ក្រមាមួយតម្លៃមួយម៉ឺនរៀល ដោយថា បើអតិថិជនទិញច្រើន នឹងមានការចុះថ្លៃទៀត​ផង។

អ្វីដែលគួរឲ្យកត់សំគាល់ ស្រ្តីរូបនោះអះអាង បច្ចុប្បន្ននេះគាត់មានកូន៧នាក់ក្នុងបន្ទុក​ ហើយកូនទាំងនោះ គាត់ជាអ្នករកប្រាក់ផ្គត់ផ្គង់ឲ្យកូនបានសិក្សាទាំងអស់ តាមរយៈការប្រកបមុខរបរត្បាញក្រមាលក់​ ៕


 ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។