ស្រ្តីអ្នក​ស្រលាញ់​ភេទដូចគ្នា​មួយរូប​រៀបរាប់​ពីប្រវត្តិ​ស្នេហ៍​

អ្នកស្រី​ ម៉ន អិុច ជាប្រជាជន រស់នៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលសម័យសង្គ្រាម អំឡុងឆ្នាំ ១៩៨៥ គាត់​បានទៅរស់នៅ ជំរុំ កម្ពុជា-ថៃ ( ហៅថា សាយធូ)។ ពេលនោះ បាន​ជួប​នឹងស្រ្តី​ម្នាក់​ទៀតដែ​ល​ជា​អនាគតស្វាមីរបស់​គាត់…

កម្មករថាថៅកែរើសអើងស្ត្រីដែលផ្តល់ប្រាក់ខែឲ្យទាបជាងបុរស

ស្ត្រីវ័យ២៩ឆ្នាំ ឈ្មោះ ភ្លីញ លីនី រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរៀប​រាប់ប្រាក់វីអូឌី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា ស្ត្រីកម្មករសំណង់មួយចំនួន​នៅតែរងការរើសអើងពីថៅកែ ទោះជាពួកគេប្រើកម្លាំងធ្វើការងាររៀប​ឥដ្ឋ បូកស៊ីម៉ង់លើជញ្ចាំងផ្ទះ ឬអាគារ ដូចបុរសក៏ដោយ…

ស្ត្រីម្នាក់នៅបន្ទាយមានជ័យចិញ្ចឹមជីវិតនិងឲ្យកូនរៀនដោយសារត្បាញក្រមា

ស្រ្តីវ័យ ៧០ ឆ្នាំ ឈ្មោះ ឆុំ ម៉ៅ រស់នៅភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ អះអាងនៅថ្ងៃទី២៨ខែតុលានេះថា អ្នកស្រីប្រកបមុខ​របរត្បាញក្រមាលក់រាល់ថ្ងៃ​ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយថាចំណូលដែលបានមកពីការលក់នោះ ជួយឲ្យគ្រួសារគាត់មានជីវភាពធូធារ និងជួយកូនគាត់បានរៀនចប់ដល់ទៅបណ្ឌិត៣ទៅ៤ នាក់ផង​ដែរ។

ករណីចាប់រំលោភក្មេងស្រីម្នាក់អាយុ៥ឆ្នាំ

បុរសម្នាក់វ័យ ១៩ ឆ្នាំ កំពស់ ១.៤៥ម៉ែត្រ ឈ្មោះ ឆេង ពន្លឺស្ថិតនៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ បានព្យាយាមចាប់រំលោភក្មេងស្រី អាយុ ៥ឆ្នាំកាលរសៀលម៉ោង ៣:៤៥ នាទី នៅថ្ងៃទី២៦ ខែមេសា ២០១៨ កន្លងទៅនេះ។ ករណីចាប់រំលោភនេះគឺ មិនបានសម្រេចទេ ដោយសាតែមានសាច់ញាតិក្មេងបានមកទាន់ ។ ហើយក្នុងករណីនេះដែរគឺ បានកើតឡើងនៅផ្ទះកុមារីរងគ្រោះ ខណៈពេលដែលបុរសរូបនេះបានទៅផឹកស៊ីទីនោះ ។