កម្មករថាថៅកែរើសអើងស្ត្រីដែលផ្តល់ប្រាក់ខែឲ្យទាបជាងបុរស

កម្មករស្ត្រីធ្វើការងារសំណង់មួយកន្លែង នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ (រូបភាព៖ ផ្ដល់ឲ្យ)

កម្មករស្ត្រី​ធ្វើការងារផ្នែកសំណង់អះអាងថា ថៅកែរើសអើងស្ត្រី ដោយផ្តល់ប្រាក់ខែឲ្យទាបជាងកម្មករបុរស ដោយថាទោះជា​ការងារនោះប្រើកម្លាំងដូចបុរស​ក៏ដោយ។

ស្ត្រីវ័យ២៩ឆ្នាំ ឈ្មោះ ភ្លីញ លីនី រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរៀប​រាប់ប្រាក់វីអូឌី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា ស្ត្រីកម្មករសំណង់មួយចំនួន​នៅតែរងការរើសអើងពីថៅកែ ទោះជាពួកគេប្រើកម្លាំងធ្វើការងាររៀប​ឥដ្ឋ បូកស៊ីម៉ង់លើជញ្ចាំងផ្ទះ ឬអាគារ ដូចបុរសក៏ដោយ។

ស្ត្រី​រូបនោះបញ្ជាក់ថា គាត់ធ្វើការងារនេះបានប្រាក់ក្នុងមួយថ្ងៃ២៨០០០រៀល ចំណែកបុរសទទួលបាន៣២០០០រៀលក្នុងមួយថ្ងៃ  ករណីនេះគាត់ថា ថៅកែរើសអើងស្ត្រីដែលប្រើកម្លាំងធ្វើការងារដូចបុរស។

​ស្ត្រីរូបនោះថា៖ «បើប្រាក់ តម្លៃ ការងារ ទោះយ៉ាងណាក៏នៅទាបជាងប្រុសៗដែរ ទោះបីការងារដូចគ្នាមែន មេចជាគេនៅតែមិនឲ្យតម្លៃដូចគ្នា ចំពោះអ្នកដែលមានតួនាទី ការងារដូចគ្នា»

ទោះជាយ៉ាងណា អ្នកនាង លីនី ប្តេជ្ញាថា នឹងរកការងារណាដែលប្រើកម្លាំងដូចបុរស ហើយទទួលបានប្រាក់ខែស្មើគ្នា ដោយមិនមានការរើសអើង ដើម្បីទទួលបានយុត្តិធម៌ជុំវិញបញ្ហានេះ៕


ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។