ស្រ្តីអ្នក​ស្រលាញ់​ភេទដូចគ្នា​មួយរូប​រៀបរាប់​ពីប្រវត្តិ​ស្នេហ៍​

ស្ដ្រីស្រលាញ់ភេទដូចគ្នា អ្នកស្រី​ ម៉ន អិុច ជាប្រជាជន រស់នៅឃុំផ្គាំ ស្រុកស្វាយចេក។ (រូបភាព៖ ផ្ដល់ឲ្យ)

អ្នកស្រី​ ម៉ន អិុច ជាប្រជាជន រស់នៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលសម័យសង្គ្រាម អំឡុងឆ្នាំ ១៩៨៥ គាត់​បានទៅរស់នៅ ជំរុំ កម្ពុជា-ថៃ ( ហៅថា សាយធូ)។ ពេលនោះ បាន​ជួប​នឹងស្រ្តី​ម្នាក់​ទៀតដែ​ល​ជា​អនាគតស្វាមីរបស់​គាត់។

អ្នកស្រី​ ម៉ន អុិច ថា៖ «ខ្ញុំ​បានជួបនិង នារីម្នាក់ ឈ្មោះ ភួន ធឿន បច្ចប្បន្នអាយុ​ ៦១ ឆ្នាំ ជានារី រស់នៅក្នុងជំរុំ ជាមួយខ្ញុំ​ដែរ ហើយបានរាប់អានគ្នាជាមិត្តភ័ក្រ ” ។

អ្នកស្រី​ ម៉ន អិុចបន្តទៀតថា ភួន​ ធឿន ធ្លាប់មានប្ដី មានកូន ២ នាក់ ស្រី ១ ហើយបានបែកបាក់ពីប្ដីគាត់ បានរាប់អានខ្ញុំ ជាមិត្តភ័ក្រ ស្រឡាញ់គ្នា ទៅណាមកណាតែងទៅជាមួយគ្នាជានិច្ច  ។

ក្នុងឆ្នាំ ១៩៩២-៩៣ ពេលមានសន្តិភាព គេចាប់ផ្ដើម ដឹកប្រជាពលរដ្ឋចេញពីជំរុំមកកាន់ស្រុកកំណើតវិញ ដោយចិត្តមិនបែកបាក់គ្នា កើតចិត្តស្រណោះគ្នាខ្លាំង ក៏សូមនៅរួមរស់ជាមួយគ្នារហូតមកបច្ចុប្បន្ន ។

អ្នកស្រី ម៉ន អិុច បានឲ្យ ដឹងទៀតថា៖ «មានការធ្វើពិធីសែនផ្ដាច់ខ្មោចតាមប្រពៃណីខ្មែហើយនិងកំណត់ តួនាទី ជាមេគ្រួសារ និង គ្រួសារ កាលនោះ ពួកយើងបានកំណត់ យក ភួន ធឿន ជាមេគ្រួសារ ( ប្ដី )»

ក្រោយចាប់ដៃបានគ្នាមក អ្នកស្រី ម៉ន អិច ថាពួកគាត់​នាំប្រកបរបរកសិកម្មលើដីស្រែកន្លះហិកតា ជាចំណែក ឪពុកម្ដាយចែកឲ្យដើម្បីដោះស្រាយជីវភាព ។

អ្នកភូមិជាមួយគ្នា​ ឈ្មោះ ឈឿម សួស ភេទ  បានឲ្យដឹងថា ចាប់តាំងពីលោក​ធំ​ដឹងក្ដីមក លោក​មិនដែល​ឃើញប្តីប្រពន្ធ​ស្រលាញ់ភេទដូចគ្នាមួយគូនេះទាស់សម្ដីគ្នាម្ដងណាឡើយ​ ឃើញតែគាត់ស្រលាញ់ល្អូកល្អឺននឹងគ្នាណាស់ ៕​


ដោយ៖ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។