រដ្ឋសភា​នឹង​សួរ​ក្រសួង​យុត្តិធម៌​ពី​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​

ក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋសភា​ប្រកាស​ថា ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ​ មាន​របៀបវារៈមួយ​សួរក្រសួង​យុត្តិធម៌​ពី​ប្រសិទ្ធភាពអនុវត្ត​ច្បាប់​ និងពង្រឹងសមត្ថភាពរបស់មន្ត្រី។

សេច​ក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី៣ ខែកក្កដា​នេះ​  ​រដ្ឋសភា​អះអាង​ថា​ អង្គប្រជុំ​បាន​អនុម័ត​កំណត់​កា​លប​រិច្ឆេ​ទបន្ត​សម័យប្រជុំរដ្ឋសភា​លើក​ទី២ នីតិកាល​ទី៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នឹងមានចោទសំនួរទៅរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ អង្គ​វង្ស​ វឌ្ឍា​នា​ ។

អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេង​ ប៉េង​ឡុង​ ឱ្យ​ VOD ​ដឹង​បន្ថែម​ថា​ សមាជិកសភា​នឹង​សួរ​លោក អង្គ​វង្ស​ វឌ្ឍា​នា​ ពីការ​ពង្រឹង​សមត្ថភាព​មន្ត្រី​លើ​ការអនុវត្ត​ច្បាប់​ និង​បញ្ហា​មួយចំនួន​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​តួនាទី​របស់ក្រ​សួង​មួយ​នេះ​។

លោក ឡេង ប៉េងឡុង​៖ «ការងារ​របស់ក្រ​សួង​យុត្តិធម៌​ហ្នឹង​ ដូចជា​ ការរៀបចំ​តុលាការ​ ការងារ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ ការងារ​ពង្រឹង​សមត្ថភាព​មន្ត្រី​។ ខ្ញុំ​មិនដឹង​ថា ​គាត់​រក​ឃើញ​យ៉ាងម៉េច​ដែរ​ ចាំ​ដល់​ថ្ងៃ​ហ្នឹង ​[ប្រជុំ​] គាត់​សួរ​ស្អី​ខ្លះ​ដឹង​ហើយ​»

នេះ​ជា​លើក​ទី១ហើយដែល​សភា​ឯក​បក្ស​របស់​គណបក្សប្រជាជន​កម្ពុជា​ បាន​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សាកសួរ​ ពី​ដំណើរ​ឃ្លាំមើល​របស់​ខ្លួន​ក្រោយពី​សមាជិកសភា​ទាំងអស់​ចំនួន១២៥រូប​ ចូលកាន់​តំណែង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៨មក​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ