ក្រុមយុវជនបន្តលក់អាវមានរូបនិងទស្សនៈលោកកែម ឡី

យុវតី ឈឿន ដារ៉ាវី ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ(រូបពី ឈឿន ដារ៉ាវី)

យុវជនមួយក្រុមប្រកាសបន្តបោះពុម្ពអាវយឺតដែលមានរូប និងទស្សនៈលោក កែម ឡី លក់ឱ្យសាធារណជន តាមការស្នើសុំរបស់អ្នកដែលស្រលាញ់ និង ចង់បានអាវនេះទាំងនៅក្នុងរាជធានី និងខេត្ត។​

យុវតី ឈឿន ដារ៉ាវី ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ លើកឡើងថា ការបោះពុម្ពលក់នេះ ធ្វើឡើងទៅតាមការស្នើសុំពីសាធារណជនហើយក៏ចង់ឱ្យមានការចងចាំការលះបង់របស់លោក កែម ឡី។​

ក្នុងអំឡុងខួប៤ឆ្នាំនៃការសម្លាប់លោក កែម ឡី ក្រុមយុវជននេះបានចែកអាវ ដែលមានរូប និងទស្សនៈលោក កែម ឡី ទៅសាធារណជនដោយឥតគិតថ្លៃ ប៉ុន្តែអាវចែកអស់ អ្នកនៅតែបន្តចង់បាន ក៏ស្នើឱ្យមានការបោះពុម្ពបន្ត ដោយពួកគាត់សុខចិត្តចំណាយលុយទិញដើម្បីបានអាវនេះ។​

អាវមានរូប និងទស្សនៈលោក កែម ឡី (រូបពី ឈឿន ដារ៉ាវី)

យុវតី ដារ៉ាវី បន្តថា អាវថ្លៃ៣៥ ០០០រៀល ហាក់ថ្លៃបន្តិច ដោយសារតែពួកគាត់ជ្រើសរើសយកអាវដែលមានសាច់ក្រណាត់ល្អឱ្យសម តម្លៃលោក កែម ឡី។​

យុវតី ដារ៉ាវី៖«ការលក់នេះ មិនចំនេញច្រើនទេ ដោយសារការបោះនេះ យើងយកសាច់ ក្រណាត់ល្អ។ យើងគិតថា គុណតម្លៃគាត់មិនចង់បោះជាមួយអាវដែលធូរថ្លៃអីទេ។ ចង់ឱ្យថ្លៃសមជាមួយកិត្តិយសគាត់»

 ដារ៉ាវី បន្តថា ថវិកាដែលបានពីការលក់នេះ ចំនេញតិចតួចរក្សាទុកដើម្បីចំណាយលើស កម្ម ភាពក្រុមប​ន្តទៀត។

កាលពីខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី យុវជន២រូបត្រូវសមត្ថកិច្ចចាប់ខ្លួនគឺឈ្មោះ សួង នាគព័ន្ធ និង គង់ រ៉ៃយា ដោយសារតែការចែកចាយអាវ និងទស្សនៈលោក​ កែម ឡី៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ