កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ២នាក់ទៀត

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វើតេស្តលើសំណាកជនសង្ស័យឆ្លងកូវីដ១៩។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត/ មេសា ២០២០)

ក្រសួងសុខាភិបាល ប្រកាស​ពី​ការ​ព្យាបាលអ្នកជំងឺកូវីដ១៩​ចំនួន ០២នាក់បន្ថែមទៀត​ជាសះស្បើយ ដែលធ្វើឱ្យអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសមានចំនួន ២៥៣នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួងសុខាភិបាល​ឱ្យដឹងថា អ្នកជាសះស្បើយទាំង ២នាក់ មានជនជាតិខ្មែរម្នាក់ និងម្នាក់​ទៀត​ជា​ជនជាតិកាហ្សាក់ស្តង់​។

ក្រសួងបន្តថា បុរសជនជាតិខ្មែរម្នាក់ រស់​នៅស្រុកសំពៅលូននៅខេត្តបាត់ដំបង និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមក​ពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ដោយឡែក​ស្ត្រីជនជាតិកាហ្សាក់ស្តង់ គឺ​ជាអ្នកដំណើរមកពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយទាំងពីរនាក់ត្រូវអនុញ្ញាតឱ្យចាកចេញពីមន្ទីរ​ពេទ្យ​ហើយ បន្ទាប់ធ្វើលទ្ធផលតេស្ត​អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។

គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ សរុប ២៧៣នាក់ ក្នុងនោះ ស្រី្ត ៥៤នាក់ និងបុរស ២១៩​នាក់។  ក្នុងចំណោម អ្នកឆ្លងកូវីដ ២៧៣នាក់ គឺ​អ្នកដែលព្យាបានជាសះស្បើយសរុប ២៥៣នាក់ ហើយនៅសល់ ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ