កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៨០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២៦នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងថ្មីមានចំនួន៨៦៦នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៨៣នាក់ ខណៈអ្នកជាសះស្បើយថ្មីវិញមានចំនួន៥០៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១០ ៧៩២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១០១ ៦៩០នាក់ អ្នកស្លាប់កើនដល់ចំនួន២ ២៨៧នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៨ ៨៣៧នាក់៕