អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​១១​នាក់​​ទៀត​ស្លាប់ ខណៈ​អ្នក​ឆ្លង​បន្ត​ធ្លាក់​ចុះ​ក្រោម​២០០​នាក់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន១១នាក់ទៀតបានស្លាប់កាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកឆ្លងសរុបបានបន្តធ្លាក់ចុះត្រឹម១៧៥នាក់។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែតុលានេះ បានឱ្យដឹងថា អ្នកស្លាប់ទាំង១១នាក់នោះ គឺមាន៨នាក់ដែលមិនបានចាក់វ៉ាក់សាំង។ ចំណែកអ្នកឆ្លងថ្មីដែលលទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR មានចំនួន១៧៥នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសមានចំនួន៣៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួន២៧១នាក់។  

សរុបអ្នកឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ គឺមានចំនួនសរុប១១៧ ០៣៥នាក់ ស្លាប់២ ៦៨១នាក់ និងព្យាបាលជាសះស្បើយចំនួន១១១ ៤២០នាក់។ ក្នុងចំណោមអ្នកឆ្លងសរុប១១៧ ០៣៥នាក់ មានករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៣៩៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ