រដ្ឋាភិបាល​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ដោយសារ​កូវីដ-១៩ ចំនួន​៣​ខែ​ទៀត

ស្ត្រី​កម្ពុជា​ម្នាក់​អូស​រទេះដាក់សំណល់អេដចាយរបស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

រដ្ឋាភិបាលបានសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់​ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩ រយៈពេល៣ខែបន្តទៀត ចាប់ពីខែតុលានេះតទៅ។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៧» នៅថ្ងៃនេះ បានឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនេះ គឺអនុវត្តចាប់ពីខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។ ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ គឺត្រូវធ្វើឡើងនៅក្នុងសប្ដាហ៍ទី៤នៃខែនីមួយៗ។

គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលបានចំណាយថវិកាចំនួនជាង១ ៧៦៣ ពាន់លានរៀល (១ ៧៦៣ ២៤៧ ០៤៦ ០០០រៀល) ដើម្បីផ្ដល់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួនជាង៦៧ម៉ឺនគ្រួសារ (៦៧៣ ៤៨៧គ្រួសារ) ឬស្មើនឹងប្រជាជនក្រីក្រចំនួនជាង២លាននាក់ (២ ៦៦០ ៧២៦នាក់) នៅក្នុងរយៈពេល១៥ខែកន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ