រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ឆ្លង​វីរុស​កូវីដ-១៩

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀអា​​ប់ឌុលឡាហៀន (Hossein Amirabdollahian)។ (ធ្វីតទ័រ៖ Iran Foreign Ministry)

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក ហូសេន អាមៀអា​​ប់ឌុលឡាហៀន (Hossein Amirabdollahian) បានឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្តវិជ្ជមាននៃវីរុសនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក Saeed Khatibzadeh ដែលបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីយប់ថ្ងៃចន្ទថា៖ «បច្ចុប្បន្ន ស្ថានភាពសុខភាពទូទៅរបស់លោក អាមៀអាប់ឌុលឡាហៀន គឺល្អធម្មតា ខណៈដែលលោកនៅតែអាចបន្តធ្វើការងារបានពីកន្លែងដែលរូបលោកត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ»។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យដដែលបន្ថែមថា របៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនៅពេលខាងមុខ ក៏មានការផ្លាស់ប្តូរផងដែរ។

ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទថា លោក ហូសេន អាមៀអាប់ឌុលឡាហៀន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នៅចុងខែវិច្ឆិកានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចរួម ឥណ្ឌូ-អ៊ីរ៉ង់ (Indo-Iranian Joint Economic Commission)។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់បន្ថែមណាមួយពី​លោក Saeed Khatibzadeh ថាតើរដ្ឋមន្ត្រីការបរទេសរូបនេះនឹងអាចធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះបានតាមការគ្រោងទុកឬយ៉ាងណានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ