លោក ឃួង ស្រេង ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំនន់ទឹកភ្លៀងនិងការជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​គណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន​គណៈ​កម្មាធិការគណបក្សនេះ ប្រចាំនៅ​រាជធានីភ្នំពេញ។

​យោង​តាម​សេចក្ដីសម្រេច​​ស្ដី​​ពីការ​តែង​តាំងដំ​ឡើង​ឋានៈ​មន្រ្តី​​គណបក្ស ​ដែលចុះហត្ថលេខាដោយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេច​​តែងតាំង​ដំឡើង​​ឋានៈ​លោក ឃួង ស្រេង ពី​អនុ​ប្រធាន​​គណៈកម្មាធិការគណបក្ស​ ​ទៅ​​ជាប្រធាន​​គណៈកម្មាធិ​ការគណបក្ស​នេះ ​​ប្រ​ចាំ​​​​រាជធានីភ្នំពេញ។

ការតែងតាំងលោក ឃួង ស្រេង ពីអនុប្រធានទៅ​ជាប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជ​ធានីភ្នំពេញ​នេះ ធ្វើឡើង​ក្រោយ​ពីអតីត​ប្រធានគណៈកម្មាធិការ​គណបក្ស​នេះ លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​រដ្ឋសភាបោះ​ឆ្នោត​ជាសមាជិកថ្មីនៃរដ្ឋាភិបាលក្នុងឋានៈជា «ទេសរដ្ឋមន្ត្រីទទួល​បេសក​កម្ម​ពិសេស​» កាល​ពី​ចុង​ខែ​តុលា​ថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ