ក្រសួងអប់រំ​កំពុង​ពិចារណា​លើក​ពេល​ប្រឡង​បាក់ឌុប​ទៅ​ដើម​ឆ្នាំ​២០២២​វិញ

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ ឬបាក់ឌុប ទៅដើមឆ្នាំ២០២២វិញ​ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២មាន​ពេលវេលាបន្ថែមសម្រាប់រៀនសូត្រត្រៀមប្រឡង។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានគូសបញ្ជាក់​នៅល្ងាច​ថ្ងៃទី៣ ខែវិច្ឆិកាថា នៅក្នុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំក្រសួងនឹងប្រជុំវាយតម្លៃលើស្ថានការណ៍ពាក់ព័ន្ធ ដើម្បីកំណត់​ពីការ​រៀបចំការប្រឡងបាក់ឌុប ដោយក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

ថ្មីៗនេះ ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ជាសម័យប្រឡងបាក់ឌុប ដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើមណ្ឌលប្រឡងដាក់​ជូនរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចតាមឋានានុក្រម។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងនៅពេលចុះទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃនេះថា ការប្រឡងសញ្ញាបត្របាក់ឌុប គឺត្រូវតែប្រឡងសម្រាប់ឆ្នាំនេះ ដោយមិនមានការអនុគ្រោះឱ្យជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ