សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់​ពន្ធនាគារ​ត្រឹម​ជាង​១០ខែ

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា​នេះ បានកាត់តម្រឹមទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគាររយៈពេល១០ខែ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរទាំងអស់។

ចៅក្រមសាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដី លោក ប៉ែន ច័ន្ទសង្គ្រាម នៅថ្ងៃពុធ​​នេះ បន្ទាប់ពីមេធាវីបានប្ដឹងឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

ក្រោយ​បើកសវនាការ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេច​កាត់តម្រឹមទោសលោក ប៉ែន ច័ន្ទសង្គ្រាម ឱ្យជាប់ពន្ធនាគារតែ១០ខែនិង២០ថ្ងៃប៉ុណ្ណោះ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ប៉ែន ច័ន្ទសង្គ្រាម សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់ពីលោកបានចូលរួមនៅក្នុងសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហជីព។

លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ