វៀតណាម​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Covaxin របស់​ឥណ្ឌា ក្នុង​លក្ខខណ្ឌ​បន្ទាន់

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសខ្លួន​បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ឈ្មោះ Covaxin របស់មន្ទីរ​ពិសោធន៍​ឥណ្ឌាមួយ ក្នុងលក្ខ​ខណ្ឌ​បន្ទាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

នេះ​ជាប្រភេទវ៉ាក់សាំងទី​៩ហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសនេះ។

រដ្ឋាភិបាល​វៀតណាម កាលពីខែកក្កដាកន្លងទៅ ក៏ធ្លាប់បានលើកឡើងពីគោលបំណងក្នុងការទទួល​បាន​វ៉ាក់​សាំង Covaxin ដែលផលិតដោយមន្ទីរ​ពិសោធន៍​ឥណ្ឌា Bharat Biotech នេះ ចំនួន១៥លានដូសផងដែរ។

គិតរហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានការឆ្លងវីរុសកូវីដ-១៩​ សរុបនៅក្នុងប្រទេសចំនួនជាង៩៨ម៉ឺនករណី និងអ្នកស្លាប់បាត់បង់ជីវិតជាង២ម៉ឺននាក់ ខណៈដែលប្រជាជនរបស់ប្រទេសនេះជាង៤០ភាគរយហើយ​ដែលទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ