ព្រះសព​សម្ដេច​ក្រុមព្រះ​នឹង​យាង​ដង្ហែ​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ

នាវេលាព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានបំពេញមហាកុសឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុមធម្មយុត្តិ រាជធានីភ្នំពេញ។ (Royal du Cambodge)

តាម​គម្រោង ព្រះសព​​​សម្ដេចក្រុម​​ព្រះ នរោត្ដម រណឫទ្ធិ នឹង​យាង​ដង្ហែ​ពីប្រទេសបារាំង​មក​​ដល់​​ប្រទេស​​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង១១ព្រឹក​ ខាង​មុខ​នេះ។

មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​បាន​ប្រាប់ វីអូឌី នៅថ្ងៃទី២ ខែធ្នូនេះ​​ថា ព្រះសព​​​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នឹង​យាង​ដង្ហែ​មក​កម្ពុជា តាម​រយៈ​យន្តហោះ​ពិសេស​ពី​ប្រទេស​បារាំង។

កាល​ពីព្រឹក​ថ្ងៃពុធ ថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ ថ្នាក់​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រារព្ធព្រះ​រាជ​ពិធី​បុណ្យ​​ទក្ខិណានុប្បទាន បង្សុកូល ឧទ្ទិស​ព្រះ​កុសល ថ្វាយ​ដល់​ដួង​ព្រះវិញ្ញាណក្ខន្ធសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះ​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជាអតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ទី​១ ចន្លោះឆ្នាំ១៩៩៣ ​ដល់ឆ្នាំ១៩៩៧ បាន​យាង​សោយ​ព្រះទិវង្គត​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ឯ​ប្រទេស​បារាំង ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា ដោយ​រោគាពាធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ