អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​២​នាក់​ទៀត​ស្លាប់ ខណៈអ្នកឆ្ល​ង​ថ្មី​ចំនួន​ធ្លាក់​ចុះ​ត្រឹម​៥​នាក់

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​ ៥ នាក់ទៀត ខណៈអ្នកជំងឺដែលស្លាប់ចំនួន ២ នាក់។

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា កាលពី​ម្សិលមិញ អ្នកឆ្លង​កូវីដ-១៩​ មានចំនួន ៥ នាក់ ក្នុង​នោះ ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ម្នាក់ ខណៈអ្នកជំងឺ​ជា​សះស្បើយ​វិញ មានចំនួន ១១នាក់ និង​អ្នក​ស្លាប់ថ្មី ២នាក់ ដោយ​អ្នក​ទាំងពី ២ នាក់ មិនបាន​ចាក់វ៉ាក់សាំង​ការពារ​ឡើយ។

គិតត្រឹម​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ សរុប ១២០ ៤១០ នាក់ ក្នុងនោះ ករណីនាំចូល​ពី​ក្រៅប្រទេស​ចំនួន ១៩ ៨៥៥ នាក់ ខណៈអ្នកជា​សះស្បើយ​សរុប ១១៦ ៧៨២ នាក់ និង​ស្លាប់សរុប ៣០០៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ