កម្ពុជា​បន្ត​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៥​នាក់​ទៀត ខណៈ​មាន​អ្ន​ក​ស្លាប់​ម្នាក់

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

កម្ពុជា​បន្ត​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ចំនួន ៥ នាក់​បន្ថែម​ទៀត កាលពី​ថ្ងៃម្សិលមិញ​នេះ ខណៈ​មាន​អ្នក​ស្លាប់​ម្នាក់។

យោង​តាម​សេចក្តី​ជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ស្តីពី ការ​សរុប​ស្ថានភាព​ជំងឺកូវីដ-១៩ ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា ផ្អែក​តាមលទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ធ្វើ​តេស្ត PCR កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ថ្មីចំនួន ៥ នាក់ ករណី​អ្នក​ជា​សះស្បើយ ៨នាក់ និង​ករណី​ស្លាប់ ១ នាក់។ ករណី​ស្លាប់​ម្នាក់នេះ ក្រសួង​បញ្ជាក់​ថា អ្នកជំងឺ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ឡើយ។

គិតត្រឹម​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩សរុប ១២០ ៤៤៥ នាក់ ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ១៩ ៨៧០នាក់, ស្លាប់ ៣ ០០៨ នាក់ និងកំពុង​សម្រាក​ព្យាបាល​ចំនួន ៣​ ៥៩២នាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី២០ ខែធ្នូ បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ​បន្ទាប់ពី​លោក​អះអាង​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩នៅកម្ពុជា បានធូរ​ស្រាល​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ