កម្ពុជា​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ប្រភេទ​អូមីក្រុង​២​ករណី​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ដែលជាប្រភេទបំប្លែងខ្លួន​ «អូមីក្រុង» ចំនួន២ករណីបន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស​ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ទាំងអស់៥នាក់ ដែលបានរកឃើញកាលពីម្សិលមិញ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​៥នាក់ថ្មី ដែលបានរកឃើញកាលពីម្សិលមិញនោះ រួមមាន ប្រភេទបំប្លែងខ្លួន អូមីក្រុង ២នាក់​ ​ដែលជា​ករណីនាំចូល និង៣នាក់ទៀតជា​កូវីដ-១៩ ធម្មតា។ ប្រភពដដែលបញ្ជាក់ថា ជាមួយគ្នានោះក៏មានករណីអ្នកជំងឺស្លាប់ម្នាក់ ខណៈ​​ជាសះស្បើយថ្មី​មានចំនួន១១នាក់ផងដែរ។

​បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៤៦៩​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន១១៦ ៨៨៥នាក់ អ្នកស្លាប់សរុប៣ ០១០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១៩ ៨​៩០នាក់។

គិតមកត្រឹមព្រឹកថ្ងៃទី២៨ ខែធ្នូនេះ កម្ពុជាបានរកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ អូមីក្រុង ចំនួន៣៣ករណីហើយ ខណៈ​៣ករណីឬ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ។

​កាលពីយប់ថ្ងៃទី២៦ ខែធ្នូ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះមានលទ្ធភាពចម្លងលឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា ដែលតា ឬ អាល់ហ្វា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ