កម្ពុជា​រកឃើញ​ករណី​ឆ្លង​កូវីដ-១៩​ប្រភេទ​អូមីក្រុង​ម្នាក់​ទៀត​ក្នុង​ចំណោម​អ្នកឆ្លង​៤នាក់

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ដែលជាប្រភេទបំប្លែងខ្លួន​ អូមីក្រុង មានចំនួន១ករណីបន្ថែមទៀតដែលជាករណីនាំចូលពីក្រៅប្រទេស​ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទាំងអស់៤នាក់។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​៤នាក់ថ្មី ដែលបានរកឃើញកាលពីម្សិលមិញនោះ រួមមាន ប្រភេទបំប្លែងខ្លួន«អូមីក្រុង»ម្នាក់​ ​ដែលជា​ករណីនាំចូលពីក្រៅប្រទេស។​ ប្រភពដដែលបញ្ជាក់ថា ជាមួយគ្នានោះ ក៏មានករណីអ្នកជំងឺស្លាប់ម្នាក់ ខណៈ​​អ្នកជាសះស្បើយថ្មី​មានចំនួន៩នាក់ផងដែរ។

​គិតមកត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូនេះ កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ អូមីក្រុង សរុប​ចំនួន៣៤ករណីហើយ ក្នុងរយៈប្រមាណ១ខែនៃខែធ្នូនេះ។

គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១២០ ៤៧៣ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន១១៦ ៨៩៤នាក់ និងស្លាប់សរុប​ចំនួន៣០១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ