កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​​ប្រភេទ​អូមីក្រុង​៣​ករណី​ថ្មី​បន្ថែម​ទៀត

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» មានចំនួន៣ ករណី​បន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទថ្មីនេះនៅកម្ពុជាកើនឡើងដល់ ៦៩ករណី។  ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២​ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ​៣នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ​ហើយជា​ករណីនាំចូលពីក្រៅប្រទេសទាំងអស់ ​ ខណៈ​​ស្លាប់ម្នាក់ និងជាសះស្បើយថ្មី​មានចំនួន ១១នាក់ផងដែរ។

ការប្រកាសព័ត៌មានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅថ្ងៃ​អាទិត្យនេះ បើប្រៀបធៀបទៅនឹងការប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញមានការថយចុះ​ ១១ករណី។

​គិតមកត្រឹមព្រឹកថ្ងៃទី២ ខែមករានេះ កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ សរុប​ចំនួន ​៦៩ករណីហើយ ​ ​ ក្រោយពីកម្ពុជាបាន​រកឃើញករណីវិជ្ជមានមេរោគថ្មីនេះជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។  

គិតត្រឹមព្រឹកថ្ងៃអាទិត្យដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៥១០នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៩៤០នាក់ អ្នកស្លាប់កើនដល់​ចំនួន​៣ ០១៣នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៩២៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ