កម្ពុជា​បិទ​ខ្ទប់​គេហទំព័រ​ល្បែង​ស៊ីសង​អនឡាញ​ និង​ល្បែងឆ្នោត​ខុស​ច្បាប់​ចំនួន​១២៣

គេហទំព័រល្បែងស៊ីសងអនឡាញមួយក្នុងចំណោមគេហទំព័រល្បែងស៊ីសងអនឡាញនិងល្បែងឆ្នោតខុសច្បាប់ចំនួន ១២៣ដែលត្រូវបានបិទខ្ទប់។ (ហ៊ន ចិន្តា)

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សហការ​ជាមួយ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​នៃ​ក្រសួង​មហាផ្ទៃ ទ.ទ.ក. បាន​ចាត់​វិធានការ​បិទ​ខ្ទប់​គេហទំព័រ​ចំនួន ១២៣ ដែល​កំពុង​ធ្វើប្រតិបត្តិការ​និង​ផ្ដល់​សេវា​ល្បែង​ស៊ីសង​អនឡាញ និង​ល្បែង​ឆ្នោត ខុសច្បាប់​នៅ​កម្ពុជា។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) នៅថ្ងៃទី២៨ ខែមករា នេះ ឱ្យដឹងថា កន្លងមក ខ្លួនក៏ធ្លាប់​បាន​ចាត់វិធានការបិទខ្ទប់គេហទំព័រដែលដំណើរការអាជីវកម្មប្រភេទនេះចំនួន ៧៩ រួចមកហើយ។

និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) បានបញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បី​លុបបំបាត់​រាល់​គេហទំព័រ​ដែល​ប្រតិបត្តិការ​ផ្តល់សេវាល្បែងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា។

នេះជាការអនុវត្តតាមសារាចរណែនាំរបស់រដ្ឋាភិបាលស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈ​អ៊ីនធឺណិត​អនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ