កម្ពុជា​ថ្លែង​អំណរគុណ​ប្រទេស​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩

លោក ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាផ្ញើសារ​ថ្លែងអំណរគុណដល់បណ្ដាប្រទេស​ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក្នុងការចូល​រួម​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះធ្វើឡើង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅខេត្ត​ក្រចេះ នាព្រឹកថ្ងៃចន្ទនេះ។

ក្នុងពិធីនោះ លោកបញ្ជាក់ថា មកដល់ពេលនេះ ការផ្ដល់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ រដ្ឋាភិបាលនៅតែមិនតម្រូវ​​ឱ្យបង់ថ្លៃ ដើម្បីធានាដល់សុខភាពសាធារណៈ។

លោកថា៖ «ខ្ញុំសូមអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់​វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា និងថ្លែងអំណរគុណប្រភព​គាំទ្រទាំងឡាយដែលបានផ្ដល់វ៉ាក់សាំ​ងម​ក​ដល់​​កម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ ប៉ូឡូញ អូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សំាង»។

យ៉ា​ងណា លោកនាយករដ្ឋមន្ត្រីបន្តអំពាវនាវឱ្យពលរដ្ឋគោរពវិធានសុខាភិបាល ដើម្បីកុំឱ្យកម្ពុជាវិលទៅរកស្ថា​នភាពធ្ងន់ធ្ងរវិញ ដោយសម្អាងថា ពេលនេះខេត្តមួយចំនួនបានកាត់ផ្ដាច់រលកចម្លងជំងឺកូវីដ-១៩បាន​ទាំង​ស្រុង​ហើយ លើកលែងតែរាជធានី-ខេត្តមួយចំនួនប៉ុណ្ណោះ ដែលលោកថា នៅថ្ងៃនេះមាន១០៨នាក់ឆ្លង ប្រភេទអូមីក្រុងទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ