សង្គមស៊ីវិល​បន្ត​ដើរ​ដាក់​លិខិត​ចំហ​ទៅ​ស្ថាប័ន​ជាតិ​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិមនុស្សនិងការងារ ដាក់ញត្តិនៅក្រសួងមហាផ្ទៃទាមទារដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពតំណាងឱ្យ១៣៤ស្ថាប័ន បានបន្តដើរដាក់លិខិតចំហរបស់ខ្លួននៅតាមស្ថាប័នជាតិសំខាន់ៗនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីឱ្យជួយអន្តរាគមន៍​ដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ព្រមទាំងដោះលែងតំណាងសហជីព និងទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ។

នៅរសៀលថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលមានគម្រោងដាក់លិខិតចំហដំបូងទៅកាន់ក្រសួងយុត្តិធម៌ បន្ទាប់មកគឺក្រសួងការងារ និងចុងក្រោយគឺក្រសួងកិច្ចការនារី។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ក្រុមអង្គការសង្គមស៊ីវិលតំណាងឱ្យ​១៣៤​ស្ថាប័ននេះក៏បានរួម​គ្នា​ដាក់​លិខិត​ចំហ​ដូចគ្នានេះទៅកាន់​ក្រសួងមហាផ្ទៃ និង​រដ្ឋសភាជាតិផងដែរ។

ពួកគេអះអាងថា គោលបំណងគឺស្នើអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងស្នើដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងសរុប១១នាក់ដែលកំពុងជាប់ឃុំ ដោយសារការតវ៉ាទាមទារឱ្យមានដំណោះស្រាយការងារ និងគោរពសិទ្ធិសហជីពក្នុងក្រុមហ៊ុន។

សូមលោកអ្នកនាងរង់ចាំអានព័ត៌មានពិស្ដារអំពីរឿងនេះនៅពេលបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ