លោក កឹម សុខា បង្ហាញ​សារ​ពី​គុណ​តម្លៃ​មេដឹកនាំ​មិន​រត់​ចោល​ពលរដ្ឋ

លោក កឹម សុខា ចុះជួបសួរសុខទុក្ខពលរដ្ឋមូលដ្ឋាន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Kem Sokha)

​​​​​​មេដឹ​កនាំគណ​ប​ក្សសង្គ្រោះជាតិ​ដែល​តុលា​ការ​រំលាយ​ ​លោ​ក ​កឹ​ម​ សុ​ខា បាន​បង្ហា​​ញសា​រអំ​ពីគុ​ណតម្លៃមេ​ដឹក​នាំ​មិ​ន​រត់​ចោលព​ល​​រដ្ឋ ខណៈ​លោក​​បន្ត​ប្រើប្រា​ស់​​សេរី​ភាព​​​តិច​​តួចក្រោម​​ប​ម្រាម​​តុលា​ការ​ ចុះ​ចែ​​ក​ស្បៀង​​​អា​ហារជូន​​ដល់​​​ប្រជា​​ពលរដ្ឋ​ក្រី​ក្រ​ជាថ្មីទៀត​​នៅ​ខេត្ត​មួយ​ចំនួន​។

​លោក​ កឹ​​ម ​សុខា ​ត្រូវ​បា​​នតុលា​កា​​រ​ដក​​សិទ្ធិ​​ធ្វើ​​នយោ​បាយ​​ជាង៤ឆ្នាំមក​ហើយ ​គិត​​ចាប់​​ពី​ថ្ងៃ​ចាប់​ខ្លួ​ននាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ​ក្រោម​​បទ​​ចោ​​ទថា​ គុប​គិត​ជាមួ​យសហរដ្ឋអាមេរិកចង់ផ្ដួលរំ​​លំរដ្ឋាភិបា​ល ដែលបច្ចុប្បន្ន ​​សំណុំរឿងចោទប្រ​កាន់​ដ៏​ចម្រូ​ង​ចម្រា​ស​នេះ ​សា​​លា​ដំ​បូ​​ង​​រាជធានីភ្នំពេញបាន​បើកការ​ជំ​នុំជម្រះឡើងវិញ​១សប្ដាហ៍ម្ដង ​ក្រោយ​ពី​​​ពន្យារពេល​​​​ជា​ង​២ឆ្នាំ​រួចម​ក ដោយសារបញ្ហាកូវីដ-១៩។​

​​លោក ​កឹម សុខា ​​ស​រសេ​រសារ​​លើ​ហ្វេស​ប៊ុ​កបស់លោក​កាល​ពីថ្ងៃអាទិត្យ​​​​ថា ដោ​យដំ​ណើ​រការ​សវនាការនៅ​តុលាការ​ត្រូវបា​នពន្យារ​និងពន្យឺ​តនោះ សិទ្ធិរបស់​លោកបា​នត្រឹ​ម​​ជួ​ប​​អ្នក​​ការ​ទូត​នៃប្រ​ទេស​ជា​មិ​ត្ត ​និង​បាន​​បន្ត​ចុះសួ​រសុខទុ​ក្ខ និ​ងផ្ដល់ជំនួយមនុស្សធម៌នាប៉ុន្មានថ្ងៃមក​នេះ ​ជូន​ដល់​ប្រជា​ពល​រដ្ឋមួយ​ចំនួ​ននៅតាម​មូល​ដ្ឋាន​ ដូច​ជា នៅ​រាជ​ធានីភ្នំពេញ ​ខេត្ត​ព្រៃវែង​ ត្បូ​ងឃ្មុំ​ ក្រ​ចេះ ​ស្ទឹង​ត្រែង​ និងរតនគីរី ។​

លោ​កបញ្ជាក់​​​ថា​​ ក្នុ​ង​នាម​ជាអ្នក​ដឹ​កនាំ​ ទោះ​បីជាមាន​​ល​​ទ្ធ​ភាពតិច​តួច​​ សិ​ទ្ធិសេ​រីភាព​នៅ​មាន​កម្រិតក្ដី តែលោក​នៅ​តែ​​​​​យល់​ថា៖ «កា​រឈរជើង​ក្នុងមា​តុភូមិ ​និង​ផ្សារភ្ជា​ប់ជិ​តស្និ​ទ្ធ​ជាមួយប្រជាពលរដ្ឋ ដោយមិនរត់​ចោល​ពួ​ក​គាត់នោះ គឺជាជម្រើសដ៏ល្អបំផុត»។

តាម​រយៈ​សកម្មភាព​នេះ​ លោកថា​ ពលរដ្ឋ​ខ្មែរ​និ​ងប្រ​ទេសជាមិត្តល្អ​​របស់​ក​ម្ពុជា​នៅ​​​តែ​គាំទ្រ​គោ​ល​​ជំហរនិង​​​ផ្ដល់​​ត​ម្លៃ​​ដល់លោក ដែលការណ៍នេះលោកថា ដោយសារការលះបង់ ការព្យាយាមអត់ធ្មត់​ដោយ​អហិង្សា រក្សានូវគោលជំហរ​ប្រាកដ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។

បន្ថែមពីនេះ លោក កឹម សុខា បានរិះគន់ទាំងមិនបញ្ចេញឈ្មោះថា៖ «មិនមែនដោយការធ្វើស​កម្មភា​ពគ្មា​​ន​គោលដៅ​​ច្បាស់លាស់ ទូងស្គរពីចម្ងាយ បង្កើតព្រឹត្តិការណ៍រុញច្រានឱ្យ​ប្រជាពលរដ្ឋរងគ្រោះជំនួ​ស​នោះ​ឡើ​យ»។

តែយ៉ាងណា ក្រោយពី​លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន និងមានការរំលាយគណបក្សប្រឆាំងរួចម​ក​ មេដឹក​នាំសំខាន់ៗភាគច្រើនរបស់គណបក្សនេះបានគេចខ្លួនទៅក្រៅប្រទេស ក្នុងនោះមាន លោក​ស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក សម រង្ស៊ី ជាដើម ។

បច្ចុ​ប្បន្ន ពួកគេទាំងនោះកំពុងធ្វើសកម្មភាព​នយោបាយ​តាម​បណ្ដាញ​សង្គមប្រ​ឆាំ​ងនឹងសាលដីការំលា​យ​នេះ ដែលបញ្ហានេះធ្វើឱ្យ​​អ្នកគាំទ្រខ្លះនៅក្នុងប្រទេសត្រូវបានចាប់ឃុំខ្លួនជាបន្តប​ន្ទាប់ តែអ្នកខ្លះ​ត្រូវបា​ន​ដោះលែងវិញក្រោយអនុវត្តទោសចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ