មន្ត្រីថា​អាជ្ញាធរ​វៀតណាម​មិន​ទទួល​យក​អន្តោប្រវេសន៍​ខ្លួន​ដែល​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ

​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៉ក់​ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តរតនគិរី​-Provincial administration of Ratanakiri​)

មន្ត្រី​ជំ​នាញ ​ជំរុញឱ្យធ្វើ​វិ​សោធ​នកម្មច្បាប់​អ​ន្តោប្រវេ​សន៍​ឆ្នាំ​១៩​៩​៤​ជា​ប​ន្ទាន់​ ​ដើ​ម្បីធា​នា​​​ប្រ​សិទ្ធ​ភា​ពគ្រ​​ប់​គ្រ​​​ង​ជ​នអ​ន្តោប្រវេសន៍​ ក្រោយ​ពីរ​កឃើញថា ផ្នែក​មួយ​នៃប​ញ្ហា​នេះ គឺ​​អាជ្ញា​ធរវៀតណា​ម​​​​​មិ​​​ន​ព្រម​​ទទួ​​​ល​​​​យកព​លរដ្ឋវៀ​តណា​មដែលរឹងរូស​​ឱ្យ​ត្រលប់ទៅ​ស្រុកកំ​ណើតវិញទេ ទោះ​ពួកគេចង់ទៅក៏ដោយ​។ 

​នេះបើតាមការលើកឡើងរបស់អគ្គ​លេខា​ធិកា​រនៃ​អគ្គ​លេខា​ធិកា​រដ្ឋា​ន​ក្រ​សួង​មហា​ផ្ទៃ ​លោក​ ​ប៉ោ ភក្តិ​ នៅ​​ក្នុ​​ង​ពិ​ធី​បិទសន្និ​បាតត្រួ​តពិ​និត្យ​លទ្ធ​ផលកា​រងារ​ប្រ​ចាំឆ្នាំ​២០២១ និងលើកទិសដៅការងា​រឆ្នាំ​២០២២ នាថ្ងៃទី២៣ ខែកុម្ភៈ​។

លោក ប៉ោ ភក្តិ​​ បាន​​​លើ​កឡើ​​ង​ថា​ ​ជនប​រទេ​សជិត១ម៉ឺន​​នា​ក់ (​៩ ៩២៤នាក់​​) មិ​​ន​បា​​ន​​មក​​សុំប​ណ្ណស្នាក់នៅថ្មី ឬសុំ​បន្តរ​យៈពេល​ប្រើប្រាស់ស្នាក់​នៅអចិន្ត្រៃ​យ៍ទេ។ មួយវិញទៀត លោកថា ​ជនប​រទេ​សអន្តោប្រវេសន៍​គ្រ​ប់អា​យុ១​៨​ឆ្នាំ​មួយ​ចំនួន ក៏​មិន​បាន​មក​សុំ​បណ្ណ​ស្នាក់​នៅអ​ចិន្ត្រៃយ៍តាម​ច្បាប់កំណត់ដែរ។

លោកបន្ត​ថា ​កា​រគ្រ​ប់គ្រ​ងកា​រផ្លាស់​ប្ដូរទី​លំនៅ​​របស់​ជន​បរទេ​ស​អន្តោ​ប្រ​វេស​ន៍ពីមូ​លដ្ឋាន​មួយទៅ​មូលដ្ឋាន​មួយ​មិន​​ទាន់​​ច្បាស់លាស់​ ការ​បម្លាស់ទីជ​នជា​តិវៀ​តណាម​​ពី​ផ្ទះទឹ​​កម​កលើ​គោក​​នៅខេត្ត​កំព​ង់ឆ្នាំង​មិន​​ទាន់​ធ្វើ​​បាន​ត្រឹមត្រូវ​តា​មកា​រកំ​ណ​ត់​រប​ស់​ក្រ​សួង ខណៈ​កា​ររៀប​អាពាហ៍ពិពា​ហ៍​រវាង​​ជនប​រទេសអ​ន្តោប្រ​វេសន៍​​និងជនជាតិខ្មែរមិ​នទា​ន់មានបទ​ដ្ឋានកំ​​ណ​ត់​នៅឡើយ។

លោ​ក ប៉ោ ភក្តិ ​គូ​សបញ្ជា​ក់ថា​ បញ្ហាមួយទៀ​ត គឺ​អាជ្ញា​ធរវៀត​ណាម​មិ​នព្រ​មទ​ទួលយក​ពលរដ្ឋខ្លួនដែលរឹងរូសឱ្យត្រលប់​​ទៅ​ប្រ​ទេស​កំណើតខ្លួនវិញ​ទេ ​បើទោះបីពួកគេ​ចង់​ទៅក៏​ដោយ​។

​លោកថា​៖ «​អាជ្ញាធ​រ​វៀត​ណាម​មិ​នទទួលយក​ពល​រ​ដ្ឋវៀត​ណាម​រឹង​រូស ​ឬអន្តោប្រ​វេស​ន៍វៀតណាមដែលមានបំណងចង់ត្រលប់ទៅប្រទេសវៀតណាមវិញ»។

បញ្ហានេះ លោក ប៉ោ ភក្តិ ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់​ស្តីពី​​អន្តោប្រវេសន៍ឆ្នាំ១៩៩៤ឱ្យបានឆាប់ យ៉ាងយូរត្រឹម​ដំណាច់ឆ្នាំ២០២២នេះ រួមទាំងប្រកាសអន្តរក្រសួងមួយចំនួនទៀត ដើម្បីចាត់វិធានការលើ​ករណី​នេះ​។

អ្នក​​​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន អះអាងថា សេចក្ដីព្រាងដើម្បីស្នើធ្វើវិសោធនកម្ម​​​​​​នៃច្បាប់នេះបានធ្វើរួចរាល់ហើយ ប៉ុន្តែពេលនេះកំពុងឆ្លងកាត់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលចូលរួមបិទសន្និបាតនេះ បានលើកឡើងថា កន្លងទៅ បរទេសមួយ​ចំនួន​កាន់​លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ​តាមផ្លូវ​កាត់ ដោយ​គ្មាន​ព្រះរាជ្យក្រឹត្យ​។ ប៉ុន្តែលោកថា បញ្ហានេះ ស្ថាប័ន​ពាក់ព័ន្ធ​បាន​ប្រមូល​យក​វិញ​អស់ហើយដែរ និង​បានផ្ដល់ឯកសារស្របច្បាប់ត្រលប់​ទៅវិញ​។

ការណីនេះ លោក ស ខេង បាន​​ប្រាប់ទៅមន្ត្រីក្រោមឱវាទ​ទប់ស្កាត់បញ្ហានេះ​ឱ្យមានប្រសិទ្ធភាព ប្រកប​ដោយ​ការ​ទទួ​ល​​ខុសត្រូវ។

លោកថា៖ «វាចម្លែកត្រង់ថា គាត់មិនចង់បានឯកសារស្របច្បាប់ដើម្បីស្នាក់នៅ វាចម្លែកសម្រាប់ករណីនេះ។ អ៊ីចឹងសូមឱ្យយកចិត្តទុកដាក់ តែខ្ញុំគិតថា វិធីដែលយើងដោះស្រាយកន្លងទៅនេះ​ជាវិធីមួយដែលល្អបំ​ផុត​ ប្រហែលជាគ្មានវិធីណាល្អជាងហ្នឹងទេ។ អ៊ីចឹងទេ យើងគួរនាំគ្នាទៅមុខ កុំថយក្រោយ»។ 

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស លោក ម៉ែន ណាត មើលឃើញថា ការបណ្ដែតប​​ណ្ដោយ​ឱ្យជនអន្តោប្រវេសន៍នៃប្រទេសជិតខាងមករស់នៅច្រើន ជាសញ្ញាគ្រោះថ្នាក់ដល់ការបង្កើតរដ្ឋ​ក្នុ​​ង​រដ្ឋដូច​ប្រទេស​មួយ​ចំនួន។

យ៉ា​ង​ណា លោកយល់ថា ប្រសិទ្ធភាពនៃការទប់ស្កាត់លំហូរអន្តោប្រវេសន៍​ប្រទេសវៀតណាមនៅ​កម្ពុជា​​ អាស្រ័យ​លើឆន្ទៈ​នយោបាយ មិនអាស្រ័យទៅលើការកែច្បាប់ទេ។

លោកថា៖ «ព្រោះលោក ហ៊ុន សែន គាត់ជាប់ជំពាក់រឿងនយោបាយ កម្ពុជា-វៀតណាម ជ្រៅពេក ដោះស្រាយអត់ចេញ មានតែវិធីមួយគត់ដែលព្យាយាមបន្តិចម្ដងៗ យើងឃើញថ្មីៗ មានការកែច្បាប់សញ្ជាតិផ្ដល់លក្ខខណ្ឌដល់ជនអន្តោប្រវេសន៍​វៀតណាមមានសិទ្ធិរស់នៅបន្តអីចឹងទៅ។ អាហ្នឹងជាការកែសម្រួលដើម្បីលួង​ចិត្ត​រដ្ឋាភិបាលវៀតណាម​ កុំថាវាដាក់សម្ពាធខ្លាំងពេកមកលើកម្ពុជា»។

តែយ៉ាងណា ក្នុងពិធីនោះ លោក​ ប៉ោ ភក្តិ ក៏បានស្នើសុំគោលការណ៍រៀបចំកែសម្រួលរចនាសម្ព័ន្ធចាត់តាំងនគរបាល​ព្រំដែន និងបន្ថែមជំនាញនគរបាល​យុត្តិធម៌ ព្រមទាំងបន្ថែមកម្លាំងឈរជើងតាម​គោលដៅ លើ​ក​កម្ពស់​សមត្ថភាពជំនាញ រួមទាំងបំពាក់មធ្យោបាយបច្ចេកទេសដើម្បីទប់ស្កាត់បញ្ហានេះ រួមទាំងការឆ្លងដែនខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ