លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​ព្រំដែន​ឱ្យបាន​គត់មត់ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរមនុស្ស​និង​បទល្មើសផ្សេងៗ

នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិ​ច្ច​ពាក់​ព័ន្ធ គ្រប់​គ្រង​ព្រំដែន​ឱ្យ​​បាន​​គត់​មត់ ដើម្បី​ទប់​ស្កាត់មូល​​ហេតុ​រួម​ផ្សំ ដែលនាំឱ្យ​មានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដែលគ្មានសុវត្ថិភាព និងការងារខុសច្បាប់។

នៅថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កម្ពុជា​បណ្ដេញ​ជនអន្តោប្រវេសន៍​ជិត​១៥០នាក់ ដោយសារ​លួច​ឆ្លងដែន​ខុសច្បាប់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជិត១៥០នាក់ ក្នុងនោះមាន៣សញ្ជាតិ ចេញពីប្រទេសកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ដោយសារពួកគេលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា។

រដ្ឋាភិបាលរកឃើញជនបរទេសដែលធ្វើការនៅកម្ពុជាជិត៩០ភាគរយកំពុងបំពានច្បាប់

រ​ដ្ឋ​មន្ត្រី​ក្រសួងម​ហាផ្ទៃ​ លោ​ក ស​ ​ខេង​ ព្រ​មា​នពី​វិធា​ន​ការ​ផាក​ពិន័​យ​ធ្ងន់​ធ្ង​រ ​ចំ​ពោះជ​​ន​​​បរទេសទាំង​ឡាយណាមិនគោរពច្បាប់កម្ពុជា ​​រួមទាំ​ងអ្នកគ​ប់គិត​ ដែលជាផ្នែកមួយដើ​ម្បី​ប​ង្កើន​​ប្រា​​​ក់​ចំណូ​ល​ជាតិ ​ក្រោយ​​ពី​រក​​ឃើញ​ថា ជនបរទេសដែលធ្វើការនៅកម្ពុជាជិត៩០ភាគរយកំពុងបំពានច្បាប់កម្ពុជា។

រថយន្តក្រុងរៀបចំដឹកជនបរទេសចេញពីប្លុកផ្ទះល្វែងក្នុងរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ៣១០ ខណ្ឌបឹងកេងកង ឆ្ពោះទៅព្រលានយន្តហោះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

នគរបា​ល​បាន​សង្គ្រោះ​ជនបរទេស​រាប់សិបនាក់​ បញ្ជូន​ទៅ​កាន់​ព្រលាន​យន្តហោះ

រថយន្ត​ក្រុងចំនួន​​៣​គ្រឿងត្រូវបានដឹកនាំ​ដោយ​រថយន្ត​ស៊ីរ៉ែនរបស់​នគរបាល​​​ចេញ​ពី​​ផ្លូវ​លេខ៣១០ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង១២និង​២៥នាទី រំល​ង​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ។ មន្ត្រី​នគរបាលបាន​ទៅ​ឈរ​​ជើង​តាំង​ពី​ព្រឹក​ព្រលឹម​​ នៅ​អគារ​អាផាតមិន (Apartment) មួយ​កន្លែង និងបិទចរាចរណ៍មហា​វិថីព្រះមុនីវង្ស និងផ្លូវលេខ៦៣។ យ៉ាងហោច​ណាស់​មាន​រថយន្ត​នគរបាល​ចំនួន​៦គ្រឿង​​ចត​នៅ​តាម​ផ្លូវ។

កម្មករ​ត្រូវបាន​ជួយសង្គ្រោះពីការឆបោក រត់​គេចចេញ​ពី​មណ្ឌល​ស្នាក់នៅ​ដែល​អាជ្ញាធរ​រៀបចំឱ្យ

កម្មករ​ ១០​នាក់ដែល​ត្រូវ​បាន​ជួយសង្គ្រោះចេញពី​ទីតាំងប្រតិបត្តិការឆបោក​ បាន​នាំគ្នារត់​គេច​ចេញពីមណ្ឌលមួយកន្លែង​ដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ​ក្នុង​រាជធានី​ភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។

កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបានដឹកជនជាតិចិនចំនួន​១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាល ដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ នៅភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​។

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​និង​បណ្ដេញ​ចេញ​ពី​កម្ពុជា

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

វិភាគ៖ តើវិធានគ្រប់គ្រងជនបរទេសជាផ្នែកមួយជួយឱ្យកម្ពុជារើខ្លួនពីបញ្ជីខ្មៅជួញដូរមនុស្សឬទេ?

លំ​ហូរ​​ជន​​បរ​ទេស​ចូលមក​កម្ពុជា គឺជា​​​ស​ញ្ញា​​វិ​ជ្ជ​មា​នមួយ បើអ្ន​​កទាំង​នោះ​ជា​អ្នក​វិ​និយោ​គ​​​​សុចរិ​ត​ តែ​ជា​គ្រោះ​​ថ្នាក់​បើ​​​​ពួក​គេមា​នបំ​​ណ​​​​ង​យក​ក​ម្ពុជា​ធ្វើជា​កន្លែ​ងដើម្បីប្រព្រឹត្ត​បទឧ​​ក្រិ​ដ្ឋ ក្រោ​​​មរូបភា​ពបោ​កប​ញ្ឆោត ​​​​សន្យា​ផ្ដល់កា​រងា​រមា​នប្រា​​​​ក់​​​ឈ្នួលខ្ពស់។

ផ្ទះជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង។

ក្រសួង​រំលឹក​ស្ថាប័ន​ពាក់ព័ន្ធ​ទទួលស្គាល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា

ក្រសួង​មហាផ្ទៃ ក្រើន​រំលឹក​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និង​វិស័យ​ឯក​ជនដែល​ពាក់​ព័ន្ធ ឱ្យ​អនុវត្ត​និង​ទទួលស្គាល់បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ស​ម្រាប់​ជន​បរទេស​អន្តោប្រវេសន្តនៅកម្ពុជា ស្របតាមច្បាប់ជាធរមាន។

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

អាមេរិក​ថា កម្ពុជា​មាន​កាតព្វកិច្ច​ទទួល​យក​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក​ត្រលប់​មក​វិញ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងថា រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចទទួលយកពលរដ្ឋមានដើមកំណើតខ្មែរដែលប្រព្រឹត្តបទល្មើសនៅអាមេរិកឱ្យត្រលប់មកកម្ពុជាវិញ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ឡែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ចេញពី​កម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយចាប់និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាវិញ ហើយមិនត្រូវខ្វល់ថាជាជនបរទេសណានោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ