តម្លៃ​ប្រេង​សកល​ហក់​ឡើង​ខ្ពស់ ខណៈ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ការ​ឈ្លានពាន​ពីសំណាក់ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​តម្លៃប្រេង​កាន់តែហក់ឡើង​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់នៅ​ទូទាំង​ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃប្រេង​បាន​កើន​ឡើង​លើស១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល (barrel) ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ​២០១៤ ពោលគឺបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាឱ្យមានការវាយប្រហារផ្នែកយោធាក្នុងទ្រង់ទ្រាយធំមួយ​លើអ៊ុយ​ក្រែន​ ដែល​ជំរុញឱ្យ​មាន​ការ​ថ្កោលទោស​ជាបន្ត​បន្ទាប់​ពី​អន្តរ​ជាតិ។

យោងតាមការ​ចុះផ្សាយដោយសារព័ត៌មានដដែល តម្លៃប្រេងឆៅ​ប្រភេទ Brent បានកើនឡើង៧,៣ភាគរយ ដល់១០៣,៩ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមួយ គិតចាប់តាំងពីខែកក្កដា ឆ្នាំ​២០១៤។

ជាមួយគ្នានេះ អ្នកវិភាគជាច្រើនរំពឹងថា តម្លៃប្រេងក៏​នឹង​កើនឡើងខ្ពស់បន្ថែមទៀតផងដែរ ស្របពេលដែលមានការព្រួយបារម្ភនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលជាសកល។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក ដែលផ្ដល់ចំនួន១០ភាគរយ​នៃការផ្គត់ផ្គង់ក្នុងពិភពលោក និងប្រមាណជា៤០ភាគរយសម្រាប់សហភាពអឺរ៉ុប ខណៈដែលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏នឹងជះឥទ្ធិពលដល់ការផ្គត់ផ្គង់នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ