កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ប្រភេទ​«អូមីក្រុង»​ជិត​៤០០​ករណី​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​​អ្នកឆ្លងកូវីដ-១៩ ​ប្រភេទ«អូមីក្រុង» ចំនួនជិត៤០០ករណីបន្ថែមទៀត ដោយចំនួននេះមានការថយចុះប្រមាណ ១០០ករណី បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ ក្រសួងបានរកឃើញមាន​អ្នក​ជំងឺ​កូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»​ចំនួន ៣៧២​នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ មាន ​៣៤៤ករណី ​ជាការរកឃើញឆ្លងចូល​ក្នុងសហគមន៍ និង២៨ករណីទៀត ​ជាការនាំចូលពីក្រៅប្រទេស​។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថាមិនមានករណីស្លាប់ថ្មីនោះឡើយ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន ៤៧៦នាក់ផងដែរ។

កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន៤៧០នាក់ដែលជាប្រភេទអូមីក្រុងទាំងអស់ និងស្លាប់ថ្មីចំនួន៥នាក់ ហើយ​ករណីនាំចូលពីក្រៅប្រទេសមានចំនួន៣៥នាក់ និងឆ្លងក្នុងសហគមន៍ចំនួន ៤៣៥នាក់។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ៨ ៦១៤​ករណី។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ ​ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២១ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃអាទិត្យដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២៩ ​៩២០​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២៣ ៣៥៣នាក់ អ្នកស្លាប់​​ចំនួន​៣ ០៣២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ​៧២២នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ