ចិន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ភាព​អត់ធ្មត់​ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (fmprc.gov.cn)

អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក Wang Wenbin​ បានលើកឡើង​នៅថ្ងៃចន្ទនេះថា ភាគីពាក់​ព័ន្ធ​នឹង​វិបត្តិអ៊ុយក្រែនទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ និងចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់​តែធ្ងន់ធ្ងរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការជំរុញដោយអ្នកនាំពាក្យ​ការបរទេសរូបនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាដាក់អាវុធនុយក្លេអ៊ែរប្រទេសរបស់លោកឱ្យស្ថិតក្នុងការ​ត្រៀមខ្ពស់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ លោក Wang Wenbin ក៏​បាន​បញ្ជាក់សារជាថ្មីផងដែរនូវជំហររបស់ប្រទេសចិន ដែលថាការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់​របស់​ប្រទេស​ទាំងអស់​គួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្តើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសមួយនេះ។

ទោះជាយ៉ាងណា ភាគីទាំងពីរក៏បានយល់ព្រមក្នុងការជួបចរចា​គ្នាជាលើកដំបូងដែលនឹងត្រូវធ្វើឡើងនៅថ្ងៃនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ