នគរបាលជាតិ​រកឃើញ​ជនជាតិចិន​ប្រតិដ្ឋ​រឿង​ចាប់​បង្ខាំង​ធ្វើ​ទាសករ​ដើម្បី​បូមឈាម​លក់

បុរសជាជនជាតិចិនម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយលោកត្រូវបានគេជួញដូរបូមឈាមលក់នៅខេត្តព្រះសីហនុ។ (ផ្ដល់ឱ្យ)

​​ន​គ​របា​លជា​​តិក​ម្ពុជា ​បានលើកឡើង​​ថា ​ខ្លួ​​​នបា​​​នចា​​ត់វិ​​ធាន​កា​រ​លើ​មនុស្ស៤នា​ក់ ​ក្នុង​នោះមាន​ម្នាក់​ជា​ជនជា​​តិ​​​ចិន​ ដែល​ពួក​គេបា​ន​គប់​​គិតគ្នាប្រតិដ្ឋព័​ត៌​មាន​ ដោយធ្វើជាជ​នរងគ្រោះ​ត្រូវ​បាន​​គេ​ចា​ប់​​​ឱ្យ​​ធ្វើ​ជា​ទា​​​​សករ​​បូ​មយក​ឈាមលក់​

​​អ​គ្គ​​ស្នង​​ការ​ដ្ឋាន​​ន​​គរបា​ល​ជាតិ​​​ បា​ន​លើ​ក​ឡើង​​ក្នុងសេច​​​ក្ដីប្រ​​កាសព័ត៌មាន​​​ចុះ​ថ្ងៃ​​​ទី​២​​៨ ខែកុ​ម្ភៈ ឆ្នាំ២០២២​​​ ថា​ក្រោយ​​ពីឃើ​​ញសា​រព័​ត៌មា​ន និ​ងបណ្ដាញ​ទំនាក់ទំនងសង្គម​មួ​យចំនួ​​ន​ចុះ​​ផ្ស​​ព្វ​ផ្សាយព័​ត៌​​មាន​​ស្ដី​​​កា​រចា​​ប់ប​​ង្ខាំ​ង​​ជ​នជា​តិ​​ចិ​ន​​ធ្វើជាទាស​ករ​​លក់​ឈាម​នៅ​តំ​បន់​ឆៃណា​ថោ​ន​​ ក្នុង​ខេ​​ត្តព្រះ​​​សីហ​នុ រួ​​ចមក អង្គភាពជំនាញ​​បាន​ចុះស្រា​វជ្រាវរកឃើ​ញ​ថា​​ព័ត៌មាន​​នោះជា​រឿងប្រឌិត​។​

​​​នគ​​រ​​បាល​​ជាតិបា​នគូ​ស​បញ្ជា​ក់​ថា ព័ត៌មានទាំងនោះប្រតិដ្ឋ​ឡើងដោយ​ឈ្មោះ ​​LI​ YA YUAN LU​N ភេទប្រុស ជនជាតិចិ​ន អា​យុ៣១​ឆ្នាំ ស្នា​ក់នៅ​មន្ទីរពេ​ទ្យ​ប៊ី​ធ​​នក​ម្ពុជា-​ចិន រាជធានីភ្នំពេញ និងអ្ន​កពា​ក់ព័ន្ធចំ​នួន៣នាក់ទៀត​។

ប្រភពដដែល​ឱ្យដឹងទៀតថា​ បុរស​អាយុ៣១​ឆ្នាំរូ​បនោះ​បា​នប្រតិដ្ឋរឿងថា​ខ្លួនជាជនរងគ្រោះ តែ​ធាតុពិត រូបគេ​ «បា​នលួចឆ្ល​ងដែនចូ​លប្រទេស​កម្ពុជាដោ​យខុសច្បា​ប់ ប៉ុន្តែដោយ​មានជំងឺ​ប្រចាំកាយ ​ក៏បា​នទា​ក់ទង​មនុ​ស្សមួយ​ក្រុម​ ដើម្បី​ជួយ​រក​វិ​​ធី​​ដោះស្រា​​យ​​បញ្ហា​របស់​ខ្លួន […] ក្នុងការរៀងចំគម្រោងប្រតិដ្ឋព័ត៌មានក្លែ​ងក្លា​យ​ ដើ​ម្បីគេ​ចផុ​តពី​ការទ​ទួលខុ​សត្រូ​វចំពោះមុខច្បាប់នៅកម្ពុ​ជា»។

​ប្រភ​ពដ​ដែលបញ្ជាក់​ថា បច្ចុប្បន្ន អ្នកទាំង៤​នាក់ មានទាំងស្ត្រីម្នាក់ផង​ ត្រូ​​វ​បានសម​ត្ថកិច្ចឃា​ត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលា​ការ​ ដើ​ម្បីចា​ត់កា​រ​តាមផ្លូ​វច្បាប់។​

ករណី​រកឃើញនេះ ​អគ្គស្ន​ង​កា​រ​ដ្ឋាន​នគ​របា​លជាតិបាន​អំពាវនា​វឱ្យ​សារព័ត៌​មាននិ​ង​អ្នកប្រើប្រាស់​ប​ណ្ដាញ​សង្គ​មធ្វើកា​រ​កែ​សម្រួ​លឡើ​ងវិញ នូវការផ្សព្វផ្សាយព័ត៌មាននេះ​ ដើម្បី​ចៀស​វាង​ការភ័ន្តច្រ​ឡំ និង​​ប៉ះពាល់​បរិ​យាកា​សស​ង្គម​ ​និ​ងប​ង្កឱ្យ​មានភា​ពភ័យខ្លាច​​ដល់ទេស​ចរណ៍ជា​តិនិង​អ​ន្តរជា​តិ ​ព្រមទាំង​​អ្នក​វិ​និយោគ​​នៅក​ម្ពុ​ជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ