ការឈ្លានពាន​ពី​សំណាក់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ឆក់​យក​ជីវិត​ជនស៊ីវិល​៣៥២នាក់

ស្ត្រីម្នាក់ឈរនៅមុខអគារបាក់បែកដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន។ (ធ្វីតទ័រ៖ UN Human Rights)

ក្រសួង​សុខាភិបាល​​ប្រទេសអ៊ុយក្រែន បានឱ្យដឹង​ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ​នេះ ជន​ស៊ីវិលចំនួន៣៥២នាក់​ ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន១៤នាក់ ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិ​ត គិត​ចាប់​តាំង​ពីការចាប់ផ្ដើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ប្រភពដដែលបន្តទៀតថា មនុស្សចំនួន១ ៦៨៤នាក់ ដែលក្នុងនោះមានកុមារចំនួន១១៦រូប​ផ្សេងទៀត​ក៏បានរងរបួសក្នុងករណីនេះផងដែរ។

យោងតាមរបាយការណ៍មួយ​ដោយ​ការិយាល័យ​​អង្គការ​សហប្រជាជាតិ​​សម្រាប់​​ការ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បានឱ្យដឹងថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដែលបង្ក​ឡើងដោយ​ករណី​រុស្ស៊ី​ឈ្លានពានអ៊ុយក្រែននេះ បាន​ធ្វើ​ឱ្យមនុស្ស​រាប់​សែន​នាក់​គ្មាន​អគ្គិសនីនិង​ទឹក​ប្រើប្រាស់ ខណៈដែលផ្ទះ​រាប់រយ​ខ្នងបាន​រងការ​ខូចខាតនិងបំផ្លិច​បំផ្លាញ។

ជាមួយគ្នានេះ ​ស្ពាននិង​ផ្លូវ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់ផ្លោង​ក៏បានកាត់ផ្ដាច់​សហគមន៍​មួយ​ចំនួន​​ទៅកាន់ទី​ផ្សារនានានៅក្នុងប្រទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ