ទាហាន​អ៊ុយក្រែន​ជាង​៧០នាក់​ស្លាប់​ក្នុង​ករណី​បាញ់​គ្រាប់​ផ្លោង​លើ​មូលដ្ឋាន​យោធា​ដោយរុស្ស៊ី

អគាររងការវាយប្រហារពីសំណាក់រុស្ស៊ី នៅតំបន់ Sumy ប្រទេសអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Дмитро Живицький)

អភិបាលក្នុងតំបន់ លោក Dmytro Zhyvytskyy បានឱ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទាហាន​អ៊ុយក្រែនជាង៧០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលទាហានរុស្ស៊ីបាន​ធ្វើការ​វាយប្រហាយ​ដោយបាញ់គ្រាប់ផ្លោងលើមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Okhtyrka នៅតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​ បន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ខណៈដែលភាគីទាំងពីរក៏បានយល់ព្រមក្នុងការជួបចរចាគ្នាជាលើកដំបូងដែលធ្វើឡើងកាលពីថ្ងៃចន្ទផងដែរ។

ទោះជាយ៉ាងណា កិច្ចចរចាស្ដីពីបទ​ឈប់បាញ់រវាងរុស្ស៊ី និងប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន ដែល​ធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ មិនទទួលបានលទ្ធផលជាផ្លែផ្កាឡើយ ខណៈមន្រ្តីចរចានៃភាគីទាំងពីរពុំបានបញ្ជាក់ថាតើកិច្ចចរចាបន្ទាប់នឹងធ្វើឡើងនៅពេលណាទៀតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ