ពលរដ្ឋចិន​ជាង​២៥០០នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (fmprc.gov.cn)

អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​​ចិន លោក Wang Wenbin បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ​នៅថ្ងៃពុធនេះថា ពលរដ្ឋរបស់ខ្លួន​ជាង២ ៥០០នាក់ត្រូវបានផ្លាស់ប្ដូរទីតាំងចេញពីប្រទេសអ៊ុយ​ក្រែន ខណៈ​ប្រទេសមួយនេះបច្ចុប្បន្នកំពុងតែរងការឈ្លានពានក្នុងទ្រង់ទ្រាយធំដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ប្រទេស​ចិនក៏ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ​ពលរដ្ឋ​របស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែនសរុបមានចំនួន​ប្រមាណជា៦ ០០០នាក់។

ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន ក៏ធ្លាប់បានជូនដំណឹងដល់ពលរដ្ឋនិងធុរកិច្ចទាំងឡាយរបស់ខ្លួនឱ្យចៀសវាងទៅកាន់តំបន់អស្ថិរភាពទាំងឡាយក្នុងប្រទេសអ៊ុយក្រែនផងដែរ ស្របពេលដែល​ប្រទេសមួយនេះបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងវិបត្តិ​ជាមួយប្រទេស​រុស្ស៊ី។

ជាមួយគ្នានេះ លោក Wang Wenbin​ ​កាលពីថ្ងៃចន្ទកន្លងទៅ ក៏បាន​ជំរុញ​ឱ្យភាគីពាក់​ព័ន្ធ​​នឹង​វិបត្តិអ៊ុយក្រែនទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ និងចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់​តែធ្ងន់ធ្ងរបន្ថែមទៀត​ផង​ដែរ។

ការជំរុញដោយអ្នកនាំពាក្យ​ការបរទេសរូបនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាដាក់អាវុធនុយក្លេអ៊ែរប្រទេសរបស់លោក​ឱ្យស្ថិតក្នុងការ​ត្រៀមខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ