រុស្ស៊ី​ថា​មន្រ្តី​ខ្លួន​ត្រៀម​រួច​ជាស្រេច​សម្រាប់​ការចរចា​បន្ថែមទៀត​ជាមួយ​អ៊ុយក្រែន​នៅថ្ងៃនេះ

ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy ចុះជួបកងកម្លាំងទាហានរបស់ខ្លួន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Володимир Зеленський)

វិមាន​ក្រឹមឡាំង (Kremlin) បានឱ្យដឹងថា មន្ត្រីរុស្ស៊ីនានាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា​បន្ថែមទៀតជាមួយអ៊ុយក្រែននៅថ្ងៃពុធនេះ ប៉ុន្តែពួកគេមិនច្បាស់ថាតើមន្ត្រីអ៊ុយក្រែនអាចនឹងចូលរួមបានឬយ៉ាងណានោះទេ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានថ្លែងថា វាអាចនឹងមានព័ត៌មានខុសៗគ្នាទាក់ទងនឹងកិច្ចពិភាក្សានេះ។

ទោះជាយ៉ាង ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ដើម្បីកិច្ចចរចានានាអាចប្រព្រឹត្តទៅបាន គឺរុស្ស៊ីត្រូវតែបញ្ឈប់ការបំផ្ទុះគ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសមួយនេះ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន រួមមាន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និងបណ្ដាប្រទេសដទៃទៀត រួមគ្នាក្នុងការចាត់វិធានការនានាលើរុស្ស៊ីផងដែរ។

ជាការឆ្លើយតប លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីត្រូវការបង្កើតនូវការឆ្លើយតបដ៏ធ្ងន់ធ្ងរនិងច្បាស់លាស់មួយ ដើម្បីប្រឆាំងនឹងវិធានការនានាដែលបានដាក់ដោយបណ្តាប្រទេសលោកខាងលិចក្នុងការបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ