លោក ពូទីន ថ្លែង​ប្រាប់​លោកខាងលិច​ថា​រុស្ស៊ី​នឹង​កាន់​តែ​រឹងមាំ​បន្ថែមទៀត

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា រុស្ស៊ីនៅទីបំផុតនឹងកាន់តែរឹងមាំហើយឯករាជ្យជាងមុនបន្ថែមទៀត បន្ទាប់ពីជម្នះបានរាល់ការលំបាកនានាដែលបណ្ដាលមកពីអ្វីដែលលោកចាត់ទុកថា ជាទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ប្រធានាធិបតីរូបនេះបន្ថែមថា រុស្ស៊ីចាត់ទុកសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននេះ​ជាប្រតិបត្តិការយោធាពិសេស ខណៈ​រុស្ស៊ីមិនមែនជាប្រទេសមួយដែលអាចទទួលយកការសម្របសម្រួលអធិបតេយ្យភាពរបស់ខ្លួនសម្រាប់ការចំណេញផ្នែកសេដ្ឋកិច្ចរយៈពេលខ្លីមួយចំនួននោះទេ។

លោក វ្លាឌីមៀរ ពូទីន បានបន្ថែមឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលរុស្ស៊ីថា៖ «ទណ្ឌកម្មទាំងនេះអាចនឹងត្រូវបានដាក់ក្នុងករណីណាមួយ ខណៈដែលវាបង្កឱ្យមានជាសំណួរ បញ្ហា និងការលំបាកមួយចំនួនផងដែរ។ ទោះជាយ៉ាងណា យើងធ្លាប់បានជម្នះលើបញ្ហាអស់ទាំងនេះបានកាលពីពេលកន្លងមក ហើយយើងនឹងនៅតែអាចបន្តជម្នះវាបាននៅពេលខាងមុខទៀត»។

គួរបញ្ជាក់ថា ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសក្បែរខាងមួយនេះ។

ជាការឆ្លើយតប សហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ក៏បានសម្រេចដាក់ទណ្ឌ​កម្ម​ជា​បន្ត​បន្ទាប់​លើរុស្ស៊ីផងដែរ ពោលគឺបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ