កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ប្រភេទ​អូមីក្រុង​ជាង​១០០នាក់ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាលបានប្រកាស​រកឃើញករណីឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ «អូមីក្រុង» ជាង១០០នាក់ ខណៈមិនមាន​ករណីស្លាប់ទេ កាលពីថ្ងៃម្សិលមិញនេះ។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយផ្អែក​តា​ម​លទ្ធ​ផល​បញ្ជាក់​ដោយម៉ាស៊ីន PCR កាលពីម្សិលមិញ រកឃើញករណីឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចំនួន១៤៥នាក់ ខណៈអ្នកជាសះស្បើយ​​សរុបមានចំនួន៣២៤នាក់ និងគ្មានករណីស្លាប់នោះទេ។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៤៥នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន៣០នាក់ និងឆ្លងក្នុងសហគមន៍ចំនួន១១៥នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទ​​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៤ ២១៣នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២៩ ២៩២នាក់ និងអ្នកស្លាប់​ចំនួន​៣ ០៤៧នាក់។ ​រីឯករណីឆ្លង «អូមីក្រុង» ក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនឡើងដល់១២ ៥៤៧នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ