បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

យុវជន​កម្ពុជា​មាន​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​មាន​ភាព​ខ្វះចន្លោះ

ប្រទេស​កម្ពុជាមាន​ប្រជាជន​វ័យ​ក្មេង​ច្រើន បើធៀបបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍​ ហើយ​ភាគច្រើ​​ន​​​នៃ​ប្រជាជន​វ័យ​ក្មេង​ទាំង​នេះសុទ្ធតែប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈការ​​ទំនាក់ទំនង​គ្នា​តាម​​រយៈ​ទូរសព្ទ​ស្មាត​ហ្វូន​កំពុង​តែពេញ​និយម​បំផុត ដែល​ក្នុង​នោះបណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ជម្រើស​ដ៏​​​​សំខាន់​ជាងគេ។

អ្នកស្រី ស្រីមុំ អតីតពលការិនីចំណាកស្រុកទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កំពុងរៀបរាប់ពីស្ថានភាពរស់នៅរបស់ខ្លួនអំឡុងពេលធ្វើការនៅម៉ាឡេស៊ី នៅស្រុកកំណើត ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

បទយកការណ៍៖ ពលការិនី​ម្នាក់​មិន​នឹក​ស្មាន​បា​ន​វិល​មក​ស្រុកខ្មែរ​វិញ ក្រោយ​ថៅកែ​ម៉ាឡេស៊ី​បង្ខាំង​ជាង​១០ឆ្នាំ

បញ្ហាចំណាកស្រុករបស់ពលរដ្ឋខ្មែរដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេសនៅតែជាបញ្ហាប្រឈមធំមួយ ស្របពេលពលករមួយចំនួនត្រូវជួបប្រទះបញ្ហាជាច្រើន​ ដូចជា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពាន អំពើហិង្សា ការជួញដូរ ជាដើម។

តំណាងសហគមន៍ភូមិច្រណោល កំពុងសរសេរសំណើដើម្បីដាក់ទៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

តំណាង​សហគមន៍​ភូមិ​មួយ​នៅ​ក្រចេះ ប្ដេជ្ញា​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន

តំណាងសហគមន៍ដែលជាស្ត្រី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅតែបង្ហាញឆន្ទៈក្នុងការដាក់​សំណើបន្ថែមទៀតទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន បើទោះបីកន្លងមក សំណើទាំងនោះមិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ​ក៏ដោយ។

កំណាត់ឈើចងដាក់លើគោយន្តដែលកាប់នៅជុំវិញព្រៃវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខEឧសភា ឆ្នាំ២០២២។

សហគមន៍​ថា ព្រៃឈើ​នៅ​សហគមន៍​ឧត្ដមស្រែខ្ពស់​រង​ការ​កាប់បំផ្លាញ​រាល់ថ្ងៃ​ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

ព្រះសង្ឃ និង​ប្រជាសហគមន៍ លើកឡើង​ថា ព្រៃឈើនៅសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​រងនូវ​ការកាប់បំផ្លាញស្ទើរ​​រាល់​ថ្ងៃ ដោយ​គ្មានការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធឡើយ​។

អ្នកភូមិអះអាងថាពួកគេជាង​៤០០​នាក់ មកពី​ឃុំចំនួន​៤ នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាស្រុក​ ដើម្បី​ជំរុញទៅអាជ្ញាធរស្រុកឱ្យពន្លឿន​ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងស្នើសុំដីសម្បទានសង្គមកិច្ចពី​រដ្ឋ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​៤០០នាក់​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តកោះកុង​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

អ្នកភូមិអះអាងថា ពួកគេជាង​៤០០​នាក់ មកពី​ឃុំចំនួន​៤ នៃ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាស្រុក​ នាព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញទៅអាជ្ញាធរស្រុកឱ្យពន្លឿន​ការដោះស្រាយបញ្ចប់ជម្លោះដីធ្លី និងស្នើសុំដីសម្បទានសង្គមកិច្ចពី​រដ្ឋ។

លោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមប្រធានបទ "សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល" ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត ថា​នឹង​ពិនិត្យ​មើល​របាយការណ៍​ស្ដីពី​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ដើម្បី​កែលម្អ​បន្ថែម​ទៀត

អគ្គមេបញ្ជាការរង​​កង​យោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ពជើងគោក អះអាងថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវសេរីភាពសារព័ត៌មាន​ ឬសេរីភាពបញ្ចេញមតិនៅកម្ពុជាឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍ទាំងនោះ ដើម្បីកែលម្អឱ្យកាន់តែប្រសើរ​ថែមទៀត។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កូដករ​ណា​ហ្គាវើលដ៍​នៅ​តែ​រង​ហិង្សា​​ក្នុង​ពេល​ព្យាយាម​តវ៉ា​​​ក្បែរ​ក្រុម​ហ៊ុន

សហជីពក្នុងក្រុមហ៊ុនល្បែងនាកណ្តាលក្រុងភ្នំពេញបានលើកឡើងថា ​បុគ្គលិកណាហ្គាវើលដ៍នៅតែរងអំពើហិង្សា និងការគំរាមកំហែងពីសំណាក់កងកម្លាំងអាជ្ញាធរក្រុង ក្នុងពេលពួកគេព្យាយាមតវ៉ាក្បែរក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយការងារ។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ ចុះពិនិត្យការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពិនិត្យ​តម្លាភាព​ករណី​សាងសង់​ផ្លូវជាតិ​លេខ២​និង២២ មិនមាន​គុណភាព

សង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរពិនិត្យមើលអំពីបញ្ហាតម្លាភាព និងអំពើពុករលួយ ជុំវិញករណីសាងសង់ផ្លូវជាតិលេខ២ និង២២ ដែលក្រសួងសាធារណការបានរកឃើញថា ផ្នែកខ្លះមិនមានបច្ចេកទេស ឬគុណភាពត្រឹមត្រូវស្របតាមអ្វីដែលក្រសួងចង់បាន។

ផ្ទាំង​ពណ៌លឿង​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់ ត្រូវ​បាន​ដាក់​បញ្ឈរ​នៅមុខ​លំនៅឋាន​របស់​គ្រូពេទ្យ ភាព ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ចាប់ពី​ឆ្នាំ២០១៨​រហូត​ដល់​បច្ចុប្បន្ន កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយ​ជំងឺគ្រុនចាញ់

ប្រមុខរដ្ឋាភិបាលបានអះអាងថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន អត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានទៀតហើយ ដោយភាពជោគជ័យនេះ គឺសម្រេចមុនការគ្រោងទុកថែមទៀតផង។

លោក ម៉ម ផល្លា ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។

មន្ទីរ​បរិស្ថាន​កំពង់ឆ្នាំង​ថា​ករណី​ឈូសឆាយ​ដីព្រៃ​ដែនជម្រក​សត្វ​ភ្នំឱរ៉ាល់​ជា​ការ​យល់​ច្រឡំ

មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដី​ព្រៃដែនជម្រកសត្វ​ភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។