កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ចំនួន ៥លានដូសបន្ថែមពីចិន

វ៉ាក់សាំងជំនួយរបស់ចិន៥លានដូសបានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២(រូបភាព៖ ហ៊េសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាលចិន បាន​ផ្តល់​វ៉ាក់សាំង​កូវីដ-១៩ចំនួន ៥លាន​ដូសបន្ថែមទៀត ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់ការ​ប្រយុទ្ធប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះនៅក្នុងប្រទេស។

យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា វ៉ាក់សាំងចំនួន ៥លានដូស ក្នុងចំណោមចវ៉ាក់សាំង ២០លាន​ដូស ដែល​លោក​ ស៊ី ជិន​ពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បាន​ប្រកាសផ្តល់​ជូន​កម្ពុជា ក្នុងជំនួប​​តាម​ទូរសព្ទ​​ជាមួយលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមីនានោះ​ បានដឹកមកដល់ប្រទេស​​កម្ពុជា​ហើយ នៅ​ព្រឹក​​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ២០២២​នេះ។

ប្រភពដដែល បន្តថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេស​កម្ពុជា ជាលើកដំបូង កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមប្រភពដដែល មកដល់ពេលនេះ ចិន​បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨ ៧២៤ ៨០០ដូស ​ក្នុងនោះ ២០លានដូស​ជាជំនួយថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ