ក្រសួង​ប្រកាស​ពីការអនុវត្តថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានប្រាក់ឈ្នួល

ពលរដ្ឋមួយចំនួនរៀបចំធ្វើដំណើរចេញទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់​ម្ចាស់ឬនាយករោង​ចក្រ​សហគម្រាស ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិ​តរបស់ខ្លួន ឈប់សម្រាកដោយ​មានប្រាក់ឈ្នួល ​​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួង ស្តីពី ការអនុវត្ត​ការ​ឈប់សម្រាក​ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណីជាតិឆ្នាំ២០២២ ចុះថ្ងៃទី២៩ ខែមីនានេះ បាន​លើកឡើង​ថា ក្នុងករណីរោង​ចក្រសហគ្រាសទាំងឡាយណា ដែលកម្មវត្ថុ​អាជីវកម្ម​មានចរិត​លក្ខណៈសកល​ ត្រូវប្រព្រឹត្តទៅជាប្រចាំ​ និងមិនអាចបញ្ឈប់សកម្មភាពបាន ម្ចាស់ឬនាយករោង​ចក្រ​​សហគ្រាសនោះ អាចរៀបចំបែង​ចែក​កម្មករ​និយោជិត​បានឈប់សម្រាក​ទៅតាមថ្ងៃបុណ្យនិមួយៗដោយផ្លាស់វេនគ្នា​បាន។

ក្រសួងបន្តថា៖ «កម្មករនិយោជិត​ដែលធ្វើការនៅថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានសិទ្ធិ​ទទួល​នូវប្រាក់​បំណាច់​បន្ថែម​ ដែលមានចំនួន​ស្មើ​នឹង​ប្រាក់ឈ្នួល​ថ្ងៃធ្វើការ​ធម្មតា»។

ក្រសួង​បន្ថែមថា ក្នុងករណីមានការ​ព្រមព្រៀងគ្នា​ រវាងកម្មករ​និយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការ​ឈប់សម្រាក​របស់​​កម្មករ​និយោជិត​អាចអនុវត្ត​នៅពេល​ណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាក​បុណ្យ​នេះ។

ជាមួយគ្នានេះដែរ ក្រសួងការងារ ក៏បាន​ក្រើនរំលឹក​ដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស​ និងកម្មករ​និយោជិត​ទាំងអស់ ត្រូវបន្ត​ចូលរួម​អនុវត្តវិធានការ​ «៣កុំ ៣ការពារ» និងវិធានការ​សុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ